ស្វែងរកពួកយើង:

គុណសម្បត្តិរបស់ realme 13 Pro+ បានបង្ហាញនៅលើវិញ្ញាណបនប័ត្ររបស់ស្ថាប័ន TENAA មុនការបង្ហាញវត្តក្នុងខែកក្តដានេះ

ដោយ

Koun Jab Luffy

04 កក្កដា 2024 02:37 រសៀល

អាន 2 នាទី

Article image
កាលពីដើមខែនេះ ក្រុមហ៊ុន realme ប្រចាំប្រទេសឥណ្ឌា បានធ្វើការបង្ហាញចេញរូបភាព teaser របស់ស្មាតហ្វូនជំនាន់ថ្មី realme 13 Pro Series។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានពីរម៉ូដែលដូចជា realme 13 Pro និង 13 Pro+ ហើយត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននៅពាក់កណ្តាលខែកក្តដានេះ។ ហើយនៅមុនពេលបង្ហាញវត្តមានមកដល់ខាងមុខនេះ ក៏មានការទម្លាយចេញពីគូណសម្បត្តិរបស់ម៉ូដែល realme 13 Pro+ ត្រូវលើបញ្ចីវិញ្ញាណបនប័ត្ររបស់ស្ថាប័ន TENAA របស់ប្រទេសចិន។
នៅលើបញ្ចីរបស់ TENAA បានបង្ហាញថា realme 13 Pro+ គឺមានលេខកូដម៉ូដែល RMX3920។ ស្មាតហ្វូនជំនាន់ថ្មីនេះមានការឌីស្សាញអេក្រង់កោង ដែលជាអេក្រង់ Curved -edge OLED Screen។ រីនៅផ្នែកខាងក្រោយមានការឌីស្សាញជាមួយគែមកោង រំលេចជាមួយកញ្ចប់កាមេរ៉ាកង់រង្វង់ធំជាមួយលែនកាមេរ៉ា 3 គ្រាប់ និង LED Flash មួយគ្រាប់ ហើយនៅខាងក្រោមកញ្ចប់លែនមានរំលេចដោយពាក្យ “Hyperimage+”។
នៅលើបញ្ចីរបស់ TENAA បានបញ្ជាក់ថា realme 13 Pro+ មានអេក្រង់ទំហំ 6.7-inch curved-edge AMOLED screen គាំទ្រកម្រិតបង្ហាញ Full-HD+ ទំហំ 2412 x 1080px ជាមួយបច្ចេកវិទ្យា in-screen Fingerprint scanner និងល្បឿន refresh rate 120Hz។  នៅលើអេក្រង់ខាងមុខមានរំលេចដោយលែនទម្លុះមួយគ្រាប់ភ្ជាប់នូវសែនស័រទំហំ 32MP។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាក្រោយបីគ្រាប់ជាមួយទំហំសែនស័រ 50MP+8MP+50MP។ បើតាមប្រភពរបាយការណ៍បញ្ជាក់ថា សែនស័រកាមេរ៉ាដែលប្រើនៅលើ realme 13 Pro Series គឺជា Sony IMX890 ទំហំ 50MP ជា Main Sensor និង Sony IMX882 ទំហំ 50MP ជា periscope telephoto Sensor មានសមត្ថភាពពង្រីកប្លង់ថតបាន 3x Optical-zoom។ realme 13 Pro Series អាចនឹងបំពាក់បន្ទះឈីប Snapdragon 7s Gen 2 ឬ Snapdragon 7s Gen 3 ហើយអាចមានកំលាំង 2.4GHz។
realme 13 Pro Series នឹងមានជម្រើសប្រើរ៉េមទំហំ 6GB/8GB/16GB និងអង្គផ្ទុកទិន្នន័យចាប់ពី 128GB/256GB/ 512GB ដល់ 1TB។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងមានថ្មទំហំធំដល់ 5,050mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging។ realme 13 Pro Series នឹងគាំទ្រការដំឡើងមកជាមួយ realme UI5 គាំទ្រដោយ Android 14។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានជម្រើសពណ៌មាស Monet Gold និងពណ៌បៃតង Emerald Green៕