គូរប្រជែងថ្មីរបស់ iPhone 17 Pro នឹងមានមកជាមួយនូវ "Next-Gen Camera" កាន់តែខ្លាំង

កាលពីប៉ុន្មានថ្ងៃមុនេះ ស្មាតហ្វូនជំនាន់ថ្មី Honor 600 និង Honor 600 Pro ត្រូវបានគេទម្លាយនូវគំនូសព្រាងផ្លូវការណ៌ថ្មី ហើយនិងមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 7 Gen 4 SoC ទៀតផងនេះបើតាមការបង្ហាញវត្តមាននៅលើ Geekbench។

យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ Honor បានទម្លាយចេញជាផ្លូវការណ៌នូវគំរូស្មាតហ្វូនទាំងពីរនេះ នៅលើម៉ាឡេស៊ីថែមទៀតហើយ។ នៅលើឯកសារខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺនឹងមិនត្រឹមតែមានកាមេរ៉ាខ្លាំងនោះទេ គឺមកទាំងព្រមទាំងតែម្តង ពីព្រោះថា នៅលើរូបភាពនោះ គឺមានការឌីស្សាញ ជាមួយនិងសារនិយាយថា "Next Design", "Next AI", និង "Next-Gen Camera"។

សូមជំរាបថា ថ្ងៃមុននេះ មានការទម្លាយចេញទៅលើការឌីស្សាញរបស់ស្មាតហ្វូននេះហើយ ដោយបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរងាដូចគ្នាជាមួយនិង iPhone 17 Pro និង iPhone 17 Pro Max ខណៈដែល "Next AI" គឺមានការឌីស្សាញជាមួយនិងប៊ូតុង AI នៅលើជ្រុងចំហៀង។ នៅលើស្មាតហ្វូនថ្មីៗទាំងពីរនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP ដូចគ្នា។ សូមជំរាបថា ការបែកធ្លាយខាងលើនេះ ក៏មានការចេញជាឯកសារវីដេអូ។
