ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

គួរអោយស្តាយ! iPhone Fold នឹងមិនមានការដាក់លក់នៅក្នុងខែកញ្ញាដូចការរំពឹងទុកនោះទេ!

ដោយ

ជុំ ប៉េងលីន

23 មីនា 2026 02:39 យប់ជ្រៅ

អាន 2 នាទី

គួរអោយស្តាយ! iPhone Fold នឹងមិនបង្ហាញខ្លួននៅក្នុងខែកញ្ញាដូចការរំពឹងទុកនោះទេ!
Article image
ថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រកាសចេញស្មាតហ្វូនបត់បាន iPhone Fold នៅក្នុងឆ្នាំនេះ ដោយការ បង្ហាញចេញស្មាតហ្វូនថ្មីនេះ អាចនឹងមានភាពខុសប្លែកពីកាលបរិច្ឆេទនៃការប្រកាសរាល់ដង។ យោងតាមការបញ្ជាក់ចេញពីអ្នកវិភាគTim Long បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញជាមួយឹនងស្មាតហ្វូន iPhone 18 Pro series ខណៈដែលកាលបរិច្ឆេទអាចនឹងមានការផ្លាស់ប្តូរ។

តាមការបញ្ជាក់ចេញពី Tim Long បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញស្មាតហ្វូន iPhone Fold ជាមួយនឹងស្មាតហ្វូន iPhone 18 Pro និង Pro Max នៅក្នុងខែកញ្ញា ដែលជាពេលវេលាប្រកាសចេញម៉ូដែលថ្មីៗរបស់ Apple ជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់ការដាក់ស្មាតហ្វូនបត់បាន iPhone Fold អាចនឹងលក់នៅក្នុងខែធ្នូ ឆ្នាំ 2026 ខាងមុខវិញ ដែលជាយុទ្ធសាស្រ្តនៃការលក់បន្តបន្ទាប់គ្នា។ ដោយក្រុមហ៊ុន Apple បានសម្រេចដើរតាមយុទ្ធសាស្រ្តដែលខ្លួនធ្វើពីមុន។

Article image
គួរបញ្ជាក់ថា ស្មាតហ្វូនជាច្រើនម៉ូដែលដូចជា iPhone X និង iPhone XR បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តែមួយ ប៉ុន្តែការលក់របស់ម៉ូដែលនិមួយមានការពន្យារពេលខុសគ្នា។ ដូច្នេះ ស្មាតហ្វូនអេក្រង់បត់បាន iPhone Fold អាចនឹងមានការពន្យារពេលផងដែរ។ ការពន្យារពេលនេះ អាចនឹងពាក់ព័ន្ធទៅនឹងភាពស្មុគស្មាញនៃការផលិត ឬខ្សែសង្វាក់នៃការផ្គត់ផ្គង់។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនបត់បាន iPhone Fold គឺស្ថិតនៅក្នុងការអភិវឌ្ឍ ខណៈពេលដែលការឌីស្សាញទៅលើស្មាតហ្វូននេះគឺជិតបញ្ចប់ផងដែរ។

Article image
ស្មាតហ្វូន iPhone Fold នេះនឹងទ្រទ្រង់ទៅលើការងារ multitasking ដូចជាការដំណើការនូវ Apps ចំនួន 2 ក្នុងពេលតែមួយនៅពេលដែលបើក។ លោក Tim Long បញ្ជាក់ថា ស្មាតហ្វូន iPhone 18 និងម៉ូឌែលជាច្រើនទៀតអាចនឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2027 នេះ ខណៈពេលដែលជំនាន់ថ្មីនៃ iPhone Air អាចនឹងបង្ហាញខ្លួនតាមក្រោយផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

គួរអោយស្តាយ! iPhone Fold នឹងមិនមានការដាក់លក់នៅក្នុងខែកញ្ញាដូចការរំពឹងទុកនោះទេ!