ស្វែងរកពួកយើង:

គំនូសព្រាង OPPO Find X8 បង្ហាញពីការបំពាក់នូវប៊ូតុងថ្មី និងមានការឌីស្សាញខុសពីជំនាន់មុន

ដោយ

Koun Jab Luffy

30 សីហា 2024 10:50 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលស្មាតហ្វូន OPPO Find X7 Series ដាក់លក់ផ្តាច់មុខនៅលើទីផ្សារប្រទេសចិននោះ នៅថ្ងៃនេះមានដំណឹងថ្មីថា ស្មាតហ្វូនជំនាន់ថ្មីដែលមានដូចជា Find X8 និង Find X8 Pro ដែលគ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារនាខែតុលាខាងមុខនេះ គឺនឹងមានដាក់លក់នៅលើទីផ្សារសកល។ បើតាមរបាយការណ៌ចុងក្រោយរបស់អ្នកទម្លាយ i冰宇宙 គឺបានបញ្ចេញនូវរូបភាពរបស់ OPPO Find X8 ហើយ។ ដូចអ្វីដែលបានឃើញនេះអញ្ចឹង ស្មាតហ្វូនជំនាន់ថ្មី Find X8 គឺនឹងមានការបង្ហាញខ្លូនជាមួយជ្រុងជុំញវិញរាបស្មើរ ដែលខុសពីជំនានមុន OPPO Find X7 មានជ្រុងជុំវិញកោង។
បន្ថែមនេះនៅលើគំនូសព្រាងខាងលើនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវប៊ូតុងថ្មីមួយនៅខាងស្តាំ។ បើតាមរបាយការណ៌ចុងក្រោយនេះ គឺមានការបញ្ជាក់ថា ប៊ូតុងនេះមានឈ្មោះថា ‘Quick Button’ ដែលមានសមត្ថភាពដូចគ្នាជាមួយនិងប៊ូតុង Capture ដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series អញ្ចឹងដែរ។ ប៉ុន្តែប៊ូតុងនេះមិនមានការឌីស្សាញចេញដូវប៊ូតុង power និង volume នោះទេ។
ជាមួយគ្នានេះស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាដែលមានរាងមូលដូចជំនាន់មុនដែរ។ រូបភាពខាងលើនេះបង្ហាញពីជ្រុងជុំវិញស្មាតហ្វូននេះមានភាពរាបស្មើរ និងមានម៉ូឌុលកាមេរ៉ារាងមូលបន្តិច។ ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Find X8 គឺមានកាមេរ៉គោលទំហំ 50MP ដែលជាសិនស័រ Sony និងមួយគ្រាប់ទៀតជាប្រភេទ ultrawide ទំហំ 50MP ហើយនិងគ្រាប់ទីបីជា Periscope Telephoto ហ៊្សូមបាន 3x។ ចំពោះម៉ូដែល Pro ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ា 4 គ្រាប់ ដោយបន្ថែមនូវ periscope telephoto lens មួយទៀតដែលហ៊្សូម 10x។
Article image
ដូចអ្វីដែលគ្រប់គ្នាបានឃើញខាងលើនេះ នៅលើ Find X8 និង Find X8 Pro គឺមានការបង្ហាញពីកាឌីស្សាញម៉ូឌុលកាមេរ៉ាខុសគ្នា ហើយនៅលើស្មាតហ្វូននិមួយៗ គឺមានការឌីស្សាញមកជាមួយនូវ “H” logo ស្ថិតនៅចំកណ្តាល ហើយនិងមានការតំរាបសិនស័រថ្មីបានស្អាតមែនទែន។
គំនូសព្រាង OPPO Find X8 បង្ហាញពីការបំពាក់នូវប៊ូតុងថ្មី និងមានការឌីស្សាញខុសពីជំនាន់មុន