
យោងតាមការទម្លាយចេញពី OnLeaks នៅថ្ងៃនេះ គឺមានការបញ្ចេញនូវរូបភាពគំនូសព្រាង Render របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung ហើយ ដោយលើកនេះ ប្រហែលអាចជារូបភាពពិតហើយ។ តាមរយៈរូបភាណខាងលើនេះ យើងអាចមើលច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់រាបស្មើ (Flat Display) ដូចទៅនឹងស្មាតហ្វូនជំនាន់មុន ហើយនឹងមានៅភ្ជាប់ជាមួយគែមស្តើង រួមនិងរន្ធអេក្រង់ Punch-Hole ដែលស្ថិតនៅចំកណ្តាលអេក្រង់។
បើមើលទៅលើគែមរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនិយាយបានថា នឹងមានភាពងាយស្រួលក្នុងការកាន់នៅក្នុងដៃ ហើយគែមខាងស្តាំរបស់ស្មាតហ្វូននេះ មានប៊ូតុង Power នៅក្រោមប៊ូតុង Volume ចំណែកនៅគែមខាងឆ្វេងរបស់ស្មាតហ្វូនថ្មីនេះ គឺមិនមានប៊ូតុងអ្វីនោះទេ។ ចំពោះនៅផ្នែកខាងក្រោមរបស់ស្មាតហ្វូនជំនាន់នេះ គឺមានរន្ធ SIM tray, USB-C port, speaker និងរន្ធ S Pen។ សម្រាប់ប៊ិចរបស់ស្មាតហ្វូននេះ គឺស្ថិតនៅគែមខាងឆ្វេងរបស់ស្មាតហ្វូននេះ។

ទៅលើផ្នែកដែលគួរអោយចាប់អារម្មណ៍ដែលសារព័ត៌មាន Android Headlines បានរាយការណ៍នៅពេលនេះ គឺជាការផ្លាស់ប្តូរទៅលើរូបរាងនៃរន្ធសម្រាប់ដោតប៊ិច S Pen។ យោងតាមការទម្លាយចេញពី Ice Universe បានអោយដឹងថា សម្រាប់ S Pen របស់ស្មាតហ្វូន Galaxy S26 Ultra នេះ គឺមានការឌីស្សាញកោងបន្តិច ហើយផ្នែកខាងក្រោយនៃកាមេរ៉ារបស់ស្មាតហ្វូននេះក៏មានការផ្លាស់ប្តូរទៅលើការឌីស្សាញផងដែរ។ ស្មាតហ្វូន Galaxy S26 Ultra នឹងមានកាមេរ៉ា 4 គ្រាប់ ដែលមានការឌីស្សាញទម្រង់ Pill-Shape ផងដែរ៕

