ស្វែងរកពួកយើង:

គំនូសព្រាងថ្មីបង្ហាញពីជម្រើស 4 ពណ៌នៅលើ Samsung Galaxy S24 FE

ដោយ

Koun Jab Luffy

07 កញ្ញា 2024 10:35 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងប្រកាសចេញជាផ្លូវការពណ៌ស្មាតហ្វូនម៉ូដែលពិសេស Galaxy S24 FE ដែលស្មាតហ្វូនថ្មីមួយ មានការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សូមជំរាបថា កាលពីដើមសប្តាហ៌កន្លងទៅនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះ។
នៅថ្ងៃនេះ មានការចែកចាយនូវរូបភាពគំនូសព្រាងថ្មីទាក់ទងជាមួយស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE ថែមទៀតហើយ ដោយនៅលើរូបភាពថ្មីៗទាំងនេះ គឺមានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានជម្រើស 4 ពណ៌ ដែលមានដូចជា Blue, Graphite, Green និង Yellow។ ទាក់ទងនឹងពណ៌ខាងលើនេះ មានព្យាករណ៌ថា ស្មាតហ្វូនថ្មីនេះ នឹងមានពណ៌សថ្មីមួយទៀត ប៉ុន្តែនៅមិនទាន់មានបង្ហាញចេញនៅឡើយទេ សម្រាប់ការបែកធ្លាយខាងលើនេះ។
ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE គឺមានឌីស្សាញរូបរាបស្រដៀងគ្នាជាមួយនិងជំនាន់មុនអញ្ចឹងដែរ។ អ្វីដែលគេមើលឃើញថា មានភាពខុសគ្នានៅលើស្មាតហ្វូនជំនាន់ថ្មី S24 FE នេះ គឺទៅលើការឌីស្សាញស៊ុមជុំវិញមានភាពរាបស្មើរជ្រុង និងមានផលិតចេញពីលោហៈ។ ស្មាតហ្វូននេះ អាចនឹងមានគែមស្តើងត្រឹមតែ 1.99mm ប៉ុណ្ណោះ ខណៈដែលខ្នងក្រោយ គឺមានការឌីស្សាញចេញពីកញ្ចក់។
Article image
Galaxy S24 FE នឹងមានអេក្រង់ទំហំ 6.7-អ៊ីងកម្រិត FHD+ គាំទ្រជាមួយល្បឿន 120Hz refresh rate ហើយនិងមានការទ្រទ្រង់ជាមួយនិងកម្រិតពន្លឺ 1,900-nit peak brightness ថែមទៀតផង។ តួទាំងមូលរបស់ស្មាតហ្វូននេះ គឺមានការការពារដោយកញ្ចក់ Gorilla Glass Victus+ ហើយនិងដំណើរការនៅលើបន្ទះឈីប  Exynos 2400។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ហើយនិងមានការគាំទ្រដោយកាមេរ៉ា 12MP ultrawide ហើយនិងមួយគ្រាប់ទៀតមានទំហំ 8MP ហ៊្សូមបាន 3x telephoto។ ស្មាតហ្វូន Galaxy S24 FE នឹងមានបច្ចេកវិទ្យាសាកកម្លាំង 25W wired និង 15W wireless charging។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានវត្តមាននៅខែក្រោយនេះហើយ។