ស្វែងរកពួកយើង:

គំនូសព្រាងថ្មីរបស់ Motorola Edge 50 Pro បង្ហាញពីការឌីស្សាញស្មាតហ្វូនថ្មីនេះកាន់តែអេម

ដោយ

Koun Jab Luffy

09 មីនា 2024 02:59 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា Motorola បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Moto Edge 50 Pro នៅលើទីផ្សារហើយ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងប្រកាសចេញនៅលើទីផ្សារប្រទេសចិនផងដែរ ដោយមានការផ្លាស់ប្តូរឈ្មោះទៅជា Moto X50 Ultra។ នៅថ្ងៃនេះ បន្ទាប់ពីទទួលបាននូវការចុះបញ្ជីនៅលើស្ថាប័ន FCC, BIS និង TRDA រួចរាល់នោះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារឆាប់ៗនេះហើយ។
នៅមុនការសម្ពោធជាផ្លូវការនោះ សារព័ត៌មាន Android Headlines បានចាប់ផ្តើមចែករំលែកនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីហើយ ដោយថែមទាំងបញ្ជាក់ពីការប្រើប្រាស់នូវ hardware ថ្មី រួមនិងបច្ចេកវិទ្យាថ្មីៗទៀតផង។ ការបែកធ្លាយរូបភាពថ្មីរបស់ Moto Edge 50 Pro ថ្មីៗនេះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមានការឌីស្សាញខ្នងក្រោយស្មាតហ្វូននេះ ជាមួយនិងស្ទីល unibody។ ស្មាតហ្វូនថ្មី នឹងមានខ្នងក្រោយឌីស្សាញពីលោហៈ metallic ដែលមានគែមកោង និងមានអេក្រង់កោងដូចគ្នា។  ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើស 3 ពណ៌ ដែលរួមមានដូចជា purple, black, and a silver/white/stone។ សម្រាប់ពណ៌ purple និង black នឹងមានការឌីស្សាញខ្នងក្រោយមានសភាពដូចជា ស្បែក faux leather។
Article image
របាយការណ៌ខាងលើនេះ បញ្ជាក់ទៀតថា ស្មាតហ្វូន Moto Edge 50 Pro នឹងមានអេក្រង់ទំហំ 6.7-អ៊ីង មានគែមកោង និងមានល្បឿន 165Hz refresh rate។ ស្មាតហ្វូន Edge 50 Pro នឹងមានអេក្រង់ 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50-Megapixel ជាមួយនិងកម្រិត f/1.4 aperture ហើយនិងមានការអមដំណើរដោយឡែន wide-angle និង telephoto lenses ដែលហ៊្សូមបាន 6x zoom ផងដែរ។ នៅលើកាមេរ៉ានេះ ក៏នឹងមានការបំពាក់នូវមុខងារ laser autofocus និង optical image stabilization (OIS) ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី Edge 50 Pro នឹងមានដំណើរការជាមួយនិងបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 12GB និងមានថ្មទំហំ 4500mAh គាំទ្រដោយកម្លាំងសាកល្បឿនលឿនដល់ទៅ 125W wired ហើយនិងកម្លាំងសាក 50W wireless charging។ ក្រុមហ៊ុន Motorola ក៏បានបញ្ចេញនូវមុខងារ AI សម្រាប់ស្មាតហ្វូន X50 Ultra ដែលនឹងដាក់លក់នៅលើទីផ្សារប្រទេសចិនផងដែរ។
Article image
គំនូសព្រាងថ្មីរបស់ Motorola Edge 50 Pro បង្ហាញពីការឌីស្សាញស្មាតហ្វូនថ្មីនេះកាន់តែអេម