ស្វែងរកពួកយើង:

គំនូសព្រាងនៃការឌីស្សាញរូបរាងថ្មីរបស់ស្មាតហ្វូន Redmi Note 14 Pro series ត្រូវបានទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

04 កក្កដា 2024 04:20 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែចាប់ផ្តើមទម្លាយនូវព័ត៌មានស្តីពីអំពីការត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន realme 13 Pro series នៅក្នុងប្រទេសឥណ្ឌា ហើយនៅក្នុងព័ត៌មាននេះ គឺមានការបង្ហាញអំពីផ្នែកកាមេរ៉ារបស់ស្មាតហ្វូននេះ ខណៈពេលដែលរូបរាងទាំងមូលរបស់ស្មាតហ្វូននេះ គឺត្រូវបានរក្សាទុកជាអាថ៌កំបាំងនៅឡើយ។ នៅពេលនេះ បើយោងតាមអ្នក Digital Chat Station គឺបានចែករំលែកអំពីគំនូសព្រាងនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះហើយ។
រូបភាពនៃការបែកធ្លាយនេះ ក៏មានសំដៅទៅលើស្មាតហ្វូន Redmi Note 14 Pro series ដែលគ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខផងដែរ។ បើមើលទៅលើគំនូសព្រាង(ខាងឆ្វេង) គឺរបស់ស្មាតហ្វូន realme 13 Pro មើលទៅគឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Realme 12 Pro ដែលមានកាមេរ៉ា island មូលនៅខាងក្រោយ។ សម្រាប់ស្មាតហ្វូន Redmi Note 14 Pro series (រូបខាងស្តាំ) គឺមានការឌីស្សាញកាន់តែប្រសើរ។ ខុសប្លែកពីស្មាតហ្វូន Redmi Note 13 Pro ដែលមានកាមេរ៉ា lens នៅខាងឆ្វេងរបស់ស្មាតហ្វូននេះ បើមើលទៅលើស្មាតហ្វូន Note 14 Pro នេះគឺមានកាមេរ៉ារូបរាងចតុកោណកែង។
សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 14 Pro ក៏ស្ថិតនៅក្នុងអាថ៌កំបាំងផងដែរ ប៉ុន្តែរបាយការណ៍មុននេះបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់កោង ដែលបង្ហាញចេញបាន 1.5K curved display ហើយនិងមានរន្ធប្រហោង Punch-hole មួយគ្រាប់នៅចំកណ្តាលសម្រាប់កាមេរ៉ាខាងមុខ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាទំហំ 50MP។
បើមើលទៅលើស្មាតហ្វូន  Realme 13 Pro series វិញគឺនឹងមាន 2 ម៉ូដែល រួមមានដូច realme 13 Pro និង 13 Pro+ ដែលមានអេក្រង់ 6.7-អ៊ីង curved AMOLED FHD+ និងកម្រិត 120Hz refresh rate។ ស្មាតហ្វូននេះ នឹងដំណើរការនូវ Realme UI 5 ផ្អែកនៅលើ Android 14 ហើយវាក៏មាន 4 ទំហំគឺ 8GB/128GB, 8GB/256GB, 12GB/256GB និង 12GB/512GB។  សម្រាប់ពណ៌របស់ស្មាតហ្វូន realme 13 Pro នេះ គឺមានពណ៌ Monet Gold, Monet Purple និង Sky Green ខណៈពេលដែលស្មាតហ្វូន Pro+ editionនេះមានពណ៌ Monet Gold និង  Emerald Gold ។
Article image
សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់បន្ទះឈីប ថាមពលថ្ម និងកាមេរ៉ារបស់ស្មាតហ្វូន Realme 13 Pro នៅមិនទាន់ទម្លាយនៅឡើយទេ។ ការបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Realme 13 Pro+ នេះ អាចនឹងមានថាមពលថ្មទំហំ 5,050mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 80W fast charging។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 7s Gen 3 chipset និងកាមេរ៉ា Sony IMX882 periscope telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះ មានវិមាត្រ 161.34x73.91x8.23mm និងទម្ងន់ 190g ៕
គំនូសព្រាងនៃការឌីស្សាញរូបរាងថ្មីរបស់ស្មាតហ្វូន Redmi Note 14 Pro series ត្រូវបានទម្លាយចេញហើយ!