ស្វែងរកពួកយើង:

គំនូសព្រាងស្មាតហ្វូនស៊េរីថ្មី Galaxy A56 ត្រូវបានគេបង្ហាញចេញតាមរយៈ CAD Renders

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2024 09:16 ព្រឹក

អាន 2 នាទី

Article image
Galaxy A56 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយចេញគំនូសព្រាងហើយ តាមរយៈ CAD Renders ដោយបានបញ្ជាក់ពីការឌីស្សាញទៅលើរូបរាងស្មាតហ្វូនជំនាន់ថ្មីរបស់ A5x series បានយ៉ាងចច្បាស់។ បើមើលទៅលើគំនូសព្រាងខាងលើនេះ គឺបានបង្ហាញទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការផ្លាស់ប្តូរម៉ូឌុលកាមេរ៉ាខុសប្លែកពីស្មាតហ្វូនជំនាន់មុន Galaxy A55។
ជាមួយនិងការឌីស្សាញទៅលើម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ គឺមានភាពខុសផ្លែកពីម៉ូឌុលកាមេរ៉ាស្មាតហ្វូនជំនាន់មុន ដោយនៅលើម៉ូដែលថ្មីនេះ មានការប្រើប្រាស់នូវម៉ូឌុលធំជាងមុន និងមានារស៊ុមពណ៌ខ្មៅ រូមជាមួយនិងម៉ូឌុលរាង pill-shaped ដែលមានញាត់ដោយសិនស័រកាមេរ៉ា 3 គ្រាប់ នៅក្នុងនោះតែម្តង។ ការផ្លាស់ប្តូរនេះ គឺមិនត្រឹមតែមើលទៅមានភាពទាក់ទាញខ្លាំងជាងមុនប៉ុណ្ណោះទេ ក្រុមហ៊ុន Samsung ក៏នឹងមានការពង្រឹងទៅលើសមត្ថភាពខ្ពស់ជាងមុនទៅលើកាមេរ៉ានិមួយៗថែមទៀតផង ប្រៀបធៀបជាមួយ Galaxy A55។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏មានការច្រិបគែមអេក្រង់ខាងក្រោមអោយមានទំហំតូចជាងមុនផដែរ។ មួយវិញទៀតនោលើស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនូវ “Key Island,” នៅលើស៊ុមជុំវិញ ដែលមានដូចជា ប៊ូតុង power និងប៊ូតុងសម្លេងថែមទៀតផង។ ក្រៅពីនេះ សម្រាប់ការឌីស្សាញផ្សេងៗទៀត គឺនៅតែបន្តមានការប្រើប្រាស់នូវគំនិតច្នៃប្រឌិតចេញពីស្មាតហ្វូន A-series design language ដដែល ប៉ុន្តែក៏មានផ្នែកខ្លះ ក៏បានដកស្រង់ចេញពីស្មាតហ្វូន Samsung Galaxy S-series ផងដែរ។