ស្វែងរកពួកយើង:

គំនូសព្រាងស្មាតហ្វូនអេក្រង់បត់បាន 3 បត់ OPPO Tri-Fold ត្រូវបានទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

31 សីហា 2024 09:22 ព្រឹក

អាន 2 នាទី

Article image
ខណៈពេលនេះ ការបង្ហាញបវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន មានរយៈពេលជាង 6 ឆ្នាំមកហើយ ដោយក្រុមហ៊ុននិមួយៗ គឺបានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីៗរបស់ខ្លួនស្ទើរតែគ្រប់គ្នារួចទៅហើយនៅឡើយទេ ក្រុមហ៊ុន Apple ប៉ុណ្ណោះ ដែលមិនទាន់ធ្វើបាន។ យោងតាមការទម្លាយថ្មីៗនេះ បាននិយាយពីនិន្នាការថ្មីពីស្មាតហ្វូនអេក្រង់បត់នេះថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ គឺមានឌីស្សាញចេញជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន 3 បត់ ឬហៅថា Tri-Fold ហើយថែមទាំងនិយាយថា នឹងបង្ហាញខ្លួននាពេលខាងមុខនេះទៀតផង។
ថ្មីៗនេះ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានឃើញនូវព័ត៌មានជាច្រើនចេញពីក្រុមហ៊ុនជាច្រើនដូចជា Huawei, Samsung និង ក្រុមហ៊ុន Tecno ជាដើម ដែលគ្រោងនឹងប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាននេះ។ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO ក៏ត្រូវបានគេនិយាយថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់របស់ខ្លួន Tri-Fold ផងដែរ។
យោងតាមលោក Zhou Yibao ដែលជាអ្នកគ្រប់គ្រងផលិតផលទៅលើស្មាតហ្វូន OPPO Find Series គឺបានបង្ហាញនូវរូបភាព Render របស់ស្មាតហ្វូនបត់បាន 3 បត់ OPPO Tri-Fold ហើយ។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានប្រើប្រាស់នូវ គន្លឹះចំនួន 2 គាំទ្រជាមួយនឹងអេក្រង់គោលដែលមានគែម bezels ស្តើង និងផ្នែកខាងក្រោយស្បែកថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ គឺដំណើរការនូវ version ថ្មីនៃ OPPO ColorOS Interface ហើយនិងគាំទ្រជាមួយនឹង Widgets / Taskbar ធំជាងមុនផងដែរ។ យើងនៅមិនទាន់ដឹងអំពីផ្នែក Hardware របស់ស្មាតហ្វូននេះនៅឡើយទេ។
សូមជំរាបថា កាលពីដើមឆ្នាំនេះ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន OPPO និង vivo ក៏ចាប់ផ្តើមដើរចេញពីទីផ្សារស្មាតហ្វូនបត់បាន។ ក្រោយមកទៀត ក្រុមហ៊ុន OPPO បានច្រានចោលទៅលើរបាយការណ៍ទាំងនេះដែលបញ្ជាក់ថា ក្រុមហ៊ុននេះ មានគម្រោងក្នុងការបន្តក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បានថ្មីៗជាច្រើនម៉ូដែលផងដែរ៕