
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lucid Motors ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ផលិតរថយន្តប្រភេទ SUV ស៊េរីថ្មីម៉ូដែល Gravity។ នាយកប្រតិបត្តិរបស់ Lucid Motors លោក Peter Rawlinson បានចែករំលែកវីដេអូមួយនៅលើគណនី LinkedIn បានបង្ហាញពីគំរូរថយន្តម៉ូដែល Gravity សម្រាប់ផលិតសាកល្បងជាលើកដំបូង ពីកន្លែងស្ងោរពណ៌នៅរោងចក្រ Lucid's Casa Grande ក្នុងរដ្ឋ Arizona ។ សម្រាប់ពណ៌នៃរថយន្តដែលមានធ្វើរួចរាល់ហើយ គឺមានពណ៌ខ្មៅរលោង ឬ Infinite Black។
ទោះជាយ៉ាងណាក្រុមហ៊ុន Lucid មិនទាន់បានប្រកាសពីកាលបរិច្ឆេទផលិតជាផ្លូវការនៅឡើយទេ ហើយការបង្ហោះលើគណនី LinkedIn របស់លោក Rawlinson បានបង្ហាញថា ក្រុមហ៊ុនកំពុងដំណើរការបានយ៉ាងល្អក្នុងការចែកចាយសម្រាប់រថយន្ត SUV ស៊េរីថ្មី Gravity របស់ខ្លួនដល់អតិថិជនដែលកំពុងរង់ចាំ។ ក្នុងដំណាក់កាលមុនផលិតកម្មចាប់ផ្តើមផ្លូវការណ៍ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អដំណើរការផលិត និងការធានាបានថា Lucid Gravity បានបំពេញតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹងរបស់ Lucid។ លោក Rawlinson បាននិយាយថា "អង្គភាពនីមួយៗនឹងជួយយើងឱ្យដំណើរការប្រកបដោយភាពល្អឥតខ្ចោះ ហើយនឹងត្រូវបានប្រើសម្រាប់ការធ្វើតេស្តសុពលភាពចុងក្រោយ ដើម្បីធានាបាននូវគុណភាពរថយន្តលំដាប់កំពូលសម្រាប់ការចាប់ផ្តើមផលិតកម្មពេញលិញ" ។

គំរូរថយន្តម៉ាក Gravity ត្រូវបានក្រុមហ៊ុន Lucid ធ្វើការបង្ហាញចេញកាលពីអំឡុងឆ្នាំ 2023 ហើយម៉ូដែលនេះត្រូវបានក្រុមហ៊ុនផ្តល់ក្តីរំពឹងយ៉ាងមុតមាំដើម្បីប្រគូតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីប្រភេទ SUV ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។ Lucid Gravity SUV ត្រូវបានរចានឡើងសម្រិតសម្រាំងយ៉ាងពិសេសដើម្បីសាកសមសម្រាប់ការប្រកួតប្រជែងជាមួយ Tesla Model X និង Rivian R1S។ Lucid អះអាងថា Gravity SUV នឹងមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 708 គីឡូម៉ែត្រ ជាមួយតម្លៃចាប់ពីក្រោម 75,000 អឺរ៉ូ ដែលនឹងធ្វើឲ្យ Gravity ទទួលបានការចាប់អារម្ម និងមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។
Lucid បានដាក់ Gravity តាមរយៈល្បឿនរបស់វារួចហើយ ដោយដាក់វាទៅនឹងការធ្វើតេស្តអាកាសធាតុត្រជាក់យ៉ាងតឹងរ៉ឹងក្នុងរដ្ឋ Alaska ដើម្បីវាយតម្លៃការគ្រប់គ្រងការអូសទាញ ការគ្រប់គ្រងលំនឹង និងប្រព័ន្ធហ្វ្រាំង។ ក្រុមហ៊ុននេះមានគោលបំណងផ្តល់នូវការគ្រប់គ្រងដូចរថយន្តស្ព័រនៅក្នុងកញ្ចប់រថយន្ត SUV ដោយកំណត់ការរំពឹងទុកខ្ពស់ចំពោះសក្ដានុពលនៃការបើកបររបស់ Gravity ។

ជាមួយនឹងការផលិតដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ អតិថិជនអាចមានសក្តានុពលក្នុងការចែកចាយរថយន្ត Lucid Gravity SUV របស់ពួកគេមុនដំណាច់ឆ្នាំ 2024។ ក្នុងពេលនេះ Lucid បន្តកែលម្អត្រកូលដែលមានស្រាប់របស់ខ្លួន ដោយថ្មីៗនេះបានធ្វើបច្ចុប្បន្នភាព Air sedan សម្រាប់ម៉ូដែលឆ្នាំ 2025 ជាមួយនឹងមុខងារប្រសើរឡើង និងប្រសិទ្ធភាពប្រសើរឡើង៕
