ស្វែងរកពួកយើង:

គំរូរថយន្តប្រណិត Chery Fulwin Jinyun MPV ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 09:06 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ Fulwin ដែលជាម៉ាកយីហោរថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ Chery បានធ្វើការដាក់តាំងបង្ហាញគំរូរថយន្តប្រភេទ MPV ខ្នាតតូចរបស់ខ្លួនម៉ូដែល Fulwin Jinyun នៅក្នុងប្រទេសចិន។ គំរូបរថយន្តស៊េរីថ្មីនេះ គឺប្រភេទរថយន្តថ្នាក់មធ្យមដែលត្រូវចូលប្រឡូកនៅក្នុងទីផ្សាររថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy MPV Market។ Fulwin Jinyun បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show កាលពីថ្ងៃទី 15 ខែវិច្ឆិកា ថ្មីៗនេះជាមួយនឹងគំរូរថយន្តអគ្គិសនី EV Wagon មួយចំនួនទៀត។
គំរូរថយន្ត Chery Fulwin Jinyun បានបង្ហាញពីការរចនាបែបរថយន្តនាពេលអនាគត ដោយមានផ្នែកខាងមុខត្រូវបានរចនាឡើងយ៉ាងប្រណិតរំលេចជាមួយអំពូល LED តូចស្លីមរចនារាងជាអក្សរ C ផ្កាប់ចុះ និងផ្នែកខាងក្រោយរចនាជាមួយកញ្ចក់ថ្លាមើលឃើញដល់ខាងក្នុង Transparent tailgate ហើយរំលេចជាមួយចង្កៀងដែលមានការឌីស្សាញរាងជារង្វង់ធំជុំវិញ។ រូបរាងរបស់ Fulwin Jinyun ត្រូវបានឌីស្សាញឡើងរាងជា A-pilar រួមជាមួយការបំពាក់ប្រព័ន្ធកាមេរ៉ាមើលក្រោយ Digital Side mirror ជំនួសឲ្យកញ្ចក់ធម្មតា។
Article image
តាមការបង្ហាញរថយន្តស៊េរីថ្មីនេះ គឺមានបំពាក់នូវប្រព័ន្ធ seventh-generation Kunpeng Super Performance Electric Hybrid C-DM system របស់ Chery ដែលដំណើរការនៅលើម៉ាស៊ីន 2.0T និងម៉ូទ័រអគ្គិសនីមួយជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប្រអប់លេខប្រភេទ 3DHT ដែលអាចបើកបរបានចំងាយសរុបរហូតដល់ទៅ 2,500km ឯណោះ។ រថយន្តស៊េរីថ្មីនេះ ក៏គាំទ្រនៅមុខងារ tank turn និង crab mode ថែមទៀតផង។ តួរខ្លួនរបស់ Fulwin Jinjun ប្រហែល 55% ត្រូវបានស្រោបដោយសារធាតុលោហៈពិសេសហៅថា 2000MPa submarine-grade hot-rolled steel និង aluminum alloy។
Article image
រថយន្តនេះ ក៏មានបំពាក់នូវប្រព័ន្ធពោងសុវត្ថិភាពនៅផ្នែកសំខាន់ៗជាច្រើនដូចជា far-side airbags, tail airbags, និង extra-long side curtain airbags ជាដើម។ បន្ថែមពីនេះ Fulwin Jinyun ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ដូចជា height-adjustable air suspension និង shock absorption system ផងដែរ។
Article image
សម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Intelligent Driving វិញ Fulwin Jinyun បានប្រើប្រាស់នូវប្រព័ន្ធ CPilot5.0 advanced driving assistance system ដែលរួមមានមុខងារដូចជា  intelligent scanning និង environmental information interaction, supporting high-speed, urban Navigate on Autopilot ក៏ដូចជា parking assist ជាដើម។
Article image
នៅផ្នែកខាងក្នុងមានការឌីស្សាញយ៉ាងប្រណិតប្រកបដោយផាសុខភាពជាមួយពណ៌បែប Mint color, ដៃចង្កូតរចនាបែបអនាគត ហើយកៅអីសម្រាប់អ្នករួមដំណើរខាងមុខអាចធ្វើការបង្វិលបាន 360 ដឺក្រេ ខណៈកៅអីខាងក្រោយមានការរចនាឡើងដូចជាសាឡុងអង្គុយលេងអីចឹង។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ Chery មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេនាពេលនេះ៕
គំរូរថយន្តប្រណិត Chery Fulwin Jinyun MPV ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024