ស្វែងរកពួកយើង:

គំរូរូបភាពដែលផ្តិតកាមេរ៉ាថតចេញពី iQOO Neo 9 Pro បង្ហាញចេញមកពិតជាអស្ចារ្យមែនទែន!

ដោយ

Koun Jab Luffy

12 កុម្ភៈ 2024 09:39 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន iQOO បានរៀបចំនូវសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុង Mumbai ដែលមានការផ្តល់អោយអ្នកចូលរួមអាចមើលទៅលើសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 9 Pro។ នៅក្នុងព្រឹត្តិការណ៍នេះ គឺបានផ្តល់ឱកាសនៃការបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យនៃការថតរូបភាព និងវីដេអូជាមួយនឹងស្មាតហ្វូន Neo 9 Pro ដែលស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 22 ខែកុម្ភៈនេះ។
ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃនេះ គឺមានការបង្ហាញអំពីកាមេរ៉ាគោល មុខងារ Portrait Mode និង Night Mode របស់ស្មាតហ្វូន  iQOO Neo 9 Pro។ សូមជំរាបថា ស្មាតហ្វូន iQOO Neo 9 Pro នេះ មានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX920 គាំទ្រជាមួយនឹង f/1.8 aperture និងមានការភ្ជាប់នូវមុខងារទប់លំនឹង OIS ថែមទៀតផង។ សម្រាប់កាមេរ៉ាគោលនេះ គឺមានសមត្ថភាពដូចគ្នាទៅនឹងស្មាតហ្វូន Vivo X100 អញ្ចឹង។ បន្ថែមពីកាមេរ៉ាគោលនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នូវមានកាមេរ៉ា  មួយគ្រាប់ទៀតដែលមានទំហំ 8-Megapixel ដែលជាប្រភេទឡែន ultra-wide lens ដែលមានសមត្ថភាពអាចថតបាន កម្រិត 116-degree FOV ផងដែរ។
Article image
ជាមួយនិងការប្រើប្រាស់នូវមុខងារ Portrait Mode នៅលើស្មាតហ្វូន Neo 9 Pro នេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរពី 1X និង 2x Focal Lengths។ ដើម្បីពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាពនៅពេលយប់ ឬកន្លែងដែលមានពន្លឺទាបនោះ អ្នកប្រើប្រាស់អាចប្រើប្រាស់នូវ Super Night Vision mode ក្នុងការពង្រឹងទៅលើភាពលម្អិតនៅពេលដែលមានពន្លឺតិចថែមទៀត។ បើមើលទៅលើលក្ខណៈសម្បត្តិជាច្រើនទៀតនោះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED LTPO panel និងមានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144Hz refresh rate។
Article image
សម្រាប់កម្លាំងម៉ាស៊ីននៅលើស្មាតហ្វូន iQOO Neo 9 Pro គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 ហើយនិងមានការគាំទ្រដោយបន្ទះឈីប iQOO Q1 Supercomputing។ ស្មាតហ្វូន iQOO Neo 9 Pro នេះ មាន 2 ទំហំគឺ 8GB+128GB និង 12GB+256GB។ ជាមួយគ្នានេះនៅលើស្មាតហ្វូនថ្មីនេះ ក៏ការបំពាក់នូវមុខងារបន្ថែមរ៉េមទំហំ 12GB  virtual RAM ហើយនិងថាមពលថ្មទំហំ 5,160mAh ដែលគាំទ្រជាមួយនឹងកម្លាំងសាក 120W fast charging ផងដែរ។ ស្មាតហ្វូន iQOO Neo 9 Pro មាន 2 ពណ៌គឺ Fiery Red និង Conqueror Black។ ស្មាតហ្វូន iQOO Neo 9 Pro នេះមានសមត្ថភាពខ្លាំងក្លា ប៉ុន្តែកាមេរ៉ារបស់ស្មាតហ្វូននេះ ពិតជាមិនធ្វើអោយអ្នកប្រើប្រាស់ខកចិត្តនោះទេ៕
Article image