ស្វែងរកពួកយើង:

គំរូរូបភាពថតដោយឡែន Periscope Telephoto នៅលើ vivo X Fold 5 ត្រូវទម្លាយហើយ!

ដោយ

Koun Jab Luffy

12 មិថុនា 2025 03:12 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 5 នៅក្នុងប្រទេសចិននៅខែនេះហើយ។ ស្របពេលជាមួយគ្នានេះ នៅថ្ងៃនេះ លោក Han Boxiao ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Vivo បានចែករំលែករូបភាពនៃកាមេរ៉ា Periscope Telephoto របស់ស្មាតហ្វូននេះផងដែរ។ លោក Boxiao ទម្លាយថា ស្មាតហ្វូនស៊េរីថ្មី vivo X Fold 5 នឹងមានសមត្ថភាពកាន់តែខ្លាំងក្លា ស្រាលជាងមុន និងស្តើងជាងស្មាតហ្វូនជំនាន់មុនជាមួយនឹងកម្រាស់ត្រឹមតែ 4.xmm នៅពេលដែលបើក។
ស្មាតហ្វូន vivo X Fold 5 នេះ ក៏នឹងប្រើប្រាស់នូវកាមេរ៉ា Periscope Telephoto Lens ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន vivo X Fold 3 Pro ផងដែរ។ តាមរយៈព័ត៌មានថ្មីនៅថ្ងៃនេះ លោក Boxiao បានចែករំលែកគំរូរូបភាពនៃកាមេរ៉ា Telephoto ចំនួន 3 ដែលមានកម្រិតនៃការថត 1x និង  20x zoom ដែលអាចចាប់រូបភាពភ្នំបានច្បាស់ និងលម្អិតបំផុត។ ស្មាតហ្វូននេះទ្រទ្រង់ទៅលើ  telephoto macro បានថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី vivo X Fold 5 នឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការថតរូបភាព ហើយវានឹងនាំយកនូវកម្រិត flagship ដែលអ្នកនឹកស្មានមិនដល់នោះទេទៅលើស្មាតហ្វូននេះ។
Article image
សូមជំរាបថា ការបែកធ្លាយថ្មីនៅពេលនេះ ក៏មានការទម្លាយអំពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold 5 នេះផងដែរ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel Sony IMX921 គាំទ្រជាមួយនឹងការទ្រទ្រង់ទៅលើ OIS និងគ្រាប់ទីពីរកាមេរ៉ា 50-Megapixel ultra-wide គាំទ្រជាមួយនឹងការទ្រទ្រង់ទៅលើ Autofocus ថែមទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានកាមេរ៉ា 50-Megapixel Sony IMX882 periscope telephoto ដែលទ្រទ្រង់ជាមួយនឹងមុខងារហ៊្សូមបាម 3x optical zoom ហើយនិង OIS ផងដែរ។ សម្រាប់កាមេរ៉ាមុខ ដែលមាននៅលើអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុងស្មាតហ្វូន vivo X Fold 5 នឹងមានទំហំ 32-Megapixel ដូចគ្នា៕