ស្វែងរកពួកយើង:

ចាប់ពីឆ្នាំ 2028! BYD នឹងដាក់លក់ឡានរបស់ខ្លួននៅទីផ្សារអឺរ៉ុបដែលផលិតនៅទីនោះផ្ទាល់តែម្តង

ដោយ

Koun Jab Luffy

12 កញ្ញា 2025 04:29 ល្ងាច

អាន 2 នាទី

Article image
ដើម្បីឆ្លើយតបនឹងការដាក់ពន្ធទំនើបថ្មីពីសភាពាណិជ្ជកម្មអឺរ៉ុប (EU) ទៅលើរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន និងពិភពលោក BYD មានគម្រោងក្នុងផលិត និងចែកចាយលក់រថយន្តទាំងអស់របស់ខ្លួន ដែលផលិតផ្ទាល់នៅក្នុងរោងចក្រស្ថិតនៅទ្វីបអឺរ៉ុបតែម្តង។ ការប្រកាសពីគម្រោងនេះ ត្រូវបានធ្វើឡើងដោយលោក Stella Li អគ្គនាយកក្រុមហ៊ុនឡានអគ្គិសនីរបស់ BYD ផ្ទាល់តែម្តង នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ររថយន្តនៅទីក្រុងមួនិច (Munich auto show) កាលពីពេលថ្មីៗនេះ។
ហើយសម្រាប់រោងចក្ររបស់ BYD នៅក្នុងប្រទេសហុងគ្រី ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះផងដែរ។ បន្ទាប់មកនៅឆ្នាំក្រោយ (2026) BYD នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតថ្មីមួយទៀតដែលស្ថិតនៅក្នុងប្រទេសទួគី (Türkiye)។ លោក Li បាននិយាយថា "ក្នុងរយៈពេលពី 2 ទៅ 3 ឆ្នាំ យើងបានកំពុងតែពង្រឹងសង្វាក់ផលិតកម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុប"។
Article image
BYD គ្រោងនឹងបង្កើនហាងលក់រាយជាង 1,000 ហាងនៅទូទាំង 32 ប្រទេសនៅអឺរ៉ុបនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនក៏បានបន្តជ្រើសរើសបុគ្គលិកទូទាំងទ្វីបក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។ ជាពិសេស BYD ក៏កំពុងពិភាក្សាជាមួយដៃអ្នកផ្គត់ផ្គង់ក្នុងទីផ្សារអ៊ឺរ៉ុបរាប់រាយផ្សេងទៀតសម្រាប់ការចែកចាយលក់រថយន្តរបស់ខ្លួននាពេលអនាគតថែមទៀតផង។ ដូចនេះសបញ្ជាក់យ៉ាងច្បាស់ថា BYD នឹងមិនត្រឹមតែធ្វើការនាំយករថយន្តរបស់ខ្លួនចេញពីប្រទេសចិនចូលទៅចរាចរលក់នៅទីផ្សារអឺរ៉ុបប៉ុណ្ណោះទេ ក្រុមហ៊ុននេះ គឺមានគម្រោងក្នុងការដំឡើង ឬផលិតផ្ទាល់នៅទីនោះតែម្តង។
Article image
BYD បាននិយាយថា ខ្លួននឹងនាំយកម៉ាកយីហោរថយន្តដ៏ប្រណិតរបស់ខ្លួន គឺ Yangwang ទៅកាន់អឺរ៉ុបនៅឆ្នាំ 2027 ដើម្បីពង្រីកផលប័ត្ររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។ ខណៈពេលដែល BYD នៅតែជាលេខមួយក្នុងការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន លោក Li គិតថា កំណើននាពេលអនាគតរបស់ BYD នឹងកើនឡើងកាន់តែច្រើនពីទីផ្សារក្រៅប្រទេស ហេតុនេះហើយបានជាក្រុមហ៊ុនខិតខំជំរុញយ៉ាងខ្លាំងសម្រាប់ក្នុងការពង្រីកទីផ្សារជាច្រើននៅទូទាំងពិភពលោក ជាពិសេស គឺទីផ្សារអឺរ៉ុបផ្ទាល់តែម្តង៕
Article image