ស្វែងរកពួកយើង:

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2025 12:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
GAC Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង Toyota និង GAC Group នោថ្ងៃនេះ បានប្រកាសអោយមានការ pre-orders ទៅលើ ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 ហើយ ដែលការប្រកាសខាងលើនេះ គឺបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ Guangzhou Auto Show 2025។ ជាមួយនិងការចេញតម្លៃថ្មីសម្រាប់ឡាននេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះ គឺមានគោលដៅប្រជែងជាមួយនិងដៃគូរជាច្រើនទៀតនៅលើទីផ្សារឡានអគ្គិសនីដ៏ធំជាងមួយនេះ
សូមជំរាបថា តាមរយៈនៃកាសរដាក់អោយកម្ម៉ង់មុននេះ ក្រុមហ៊ុន GAC Toyota នៅមិនទាន់មានការបញ្ជាក់តម្លៃឡាននេះជាផ្លូវការណ៌នោះទេ ប៉ុន្តែមានការប្រកាសតម្លៃឡាន bZ7 នេះ ចាប់ពី 200,000 យ៉ន់ ($28,120)។ សូមជំរាបថា ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 នេះគឺជាម៉ូដែលថ្មីមួយទៀតបន្ទាប់ bZ3X ដែលត្រូវបានអភិវឌ្ឍឡើងដោយវិស្វករនៅក្នុងប្រទេសចិន និងមានការបំពាក់នូវថាមពលថ្មីៗដោយក្រុមហ៊ុន GAC។
Article image
នៅលើឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 ថ្មីនេះ គឺមានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធកាប៊ីន HarmonySpace Cockpit System របស់ Huawei ហើយនិងមានការគាំទ្រដោយប្រព័ន្ធឆ្លាតវៃរបស់ Xiaomi។ បន្ថែមពីនេះនៅលើ bZ7 ក៏មានការតម្លើងនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃដែលមានការគាំទ្រដោយក្រុមហ៊ុន Momenta ដែលមានការទ្រទ្រង់ទៅលើ Navigation on Autopilot (NOA) សម្រាប់ការបើកបរនៅលើផ្លូវក្នុងក្រុង និងនៅលើផ្លូវហៃវេផងដែរ។
អគ្គិសនីស៊េរីថ្មី Toyota bZ7 ថ្មីនេះ មានប្រវែង 5,130mm ទទឹង 1,965mm និងកំពស់ 1,500mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 3,020mm។ ឡានថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័ររបស់ Huawei ដែលមានកម្លាំងសរុបដល់ទៅ 207 kW (278 សេះ) និងអាចរត់បានល្បឿនលឿនបំផុតដល់ទៅ 180 km/h។ ឡាននេះក៏មានការប្រើប្រាស់អាគុយ lithium iron phosphate (LFP) របស់ CALB ដែលមានគុណភាពខ្ពស់ជាងគេនៅលើទីផ្សារចិនទៀតផង
Article image
bZ7 គឺជាម៉ូដែលចុងក្រោយគេរបស់ក្រុមហ៊ុនផលិតឡានជប៉ុន ដែលនឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិន។ សូមជំរាបថា កាលពីថ្ងៃទី 6 ខែមីនាកន្លងទៅនេះ GAC Toyota បានបង្ហាញចេញនូវ bZ3X ជាមួយតម្លៃ 109,800 យ៉ន់ប៉ុណ្ណោះ។ ក្រុមហ៊ុន Toyota បាននិយាយថា នេះគឺជា SUV ដែលដំណើរនៅលើអគ្គិសនីសុទ្ធដំបូងគេដែលមានតម្លៃក្រោម 100,000 យ៉ន់ថែមទៀតផង ហើយកាលនោះ ត្រឹមតែ 1 ម៉ោងដំបូង bZ3X មានការបញ្ជាទិញដល់ទៅ 10,000 គ្រឿង។
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!