ស្វែងរកពួកយើង:

ចំណុចសំខាន់ថ្មីៗរបស់ iPhone 17 Air ដែលគ្រប់គ្នាគួរតែដឹង!

ដោយ

Koun Jab Luffy

14 តុលា 2024 08:58 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពី iPhone 17 Air ស្របពេលដែលកន្លងមក ការបែកធ្លាយព័ត៌មានរបស់ស្មាតហ្វូននេះគឺបាននិយាយពីការឌីស្សាញ និងអេក្រង់របស់ស្មាតហ្វូននេះជាច្រើនរួចមកហើយ។ នៅពេលនេះ មានការបង្ហាញអំពីមុខងារ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ស្មាតហ្វូន iPhone 17 Air ជំនាន់ថ្មីនេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone ជំនាន់មុនៗ ហើយជាពិសេសស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មីហៅថា TDDI (Touch and Display Driver Integration)។
បើតាមរបាយការណ៍ជាច្រើនមុននេះ បានអោយដឹងថា ក្រុមហ៊ុន Apple ក៏មានគម្រោងនៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា  TDDI Technology ទៅលើអេក្រង់របស់ស្មាតហ្វូន iPhone 17 Air នេះ។ បច្ចេកវិទ្យាថ្មីនេះ គឹមានការបញ្ចូលនូវ Touch Sensor និង Display Driver ចូលទៅក្នុង Single layer ដើម្បីកាត់បន្ថយនូវកម្រាស់នៃបន្ទះអេក្រង់ផងដែរ។ ការប្រើប្រាស់នូវអេក្រង់ TDDI នេះ គឺអាចបង្កើនទៅលើគុណភាពរូបភាព ការពង្រឹងទៅលើ Touch Responsiveness និងកាត់បន្ថយនូវការប្រើប្រាស់ថាមពលបានយ៉ាងប្រសើរជាងមុនថែមទៀត។
យោងពាក្យចចាមអារ៉ាមចុងក្រោយបំផុតនេះ បានបញ្ជាក់ថា iPhone 17 Air នេះ អាចនឹងមានអេក្រង់ទំហំ 6.4-អ៊ីង OLEDនិងមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យា ProMotion ហើយនិងមានល្បឿន 120Hz refresh rate ព្រមទាំងមានការពង្រឹងទៅលើពណ៌កាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យា TDDI technology នេះទៀតផង។ សម្រាប់បន្ទះអេក្រង់របស់ស្មាតហ្វូន iPhone 17 Series នេះ គឺមានប្រើប្រាស់នូវ Super-Hard Anti-Reflective Layer ដែលធន់ទៅនឹងស្នាមឆ្កូតជាងការប្រើប្រាស់នូវកញ្ចក់ Ceramic Shield របស់ក្រុមហ៊ុន Apple ។
នៅលើ iPhone 17 Air នេះ អាចនឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Apple A19 ហើយក៏នឹងមានការបង្កើនទំហំទៅលើរ៉េមដល់ទៅ 8GB និងបង្កើនល្បឿនកាន់តែលឿនទៀតផង។ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូននេះអាចនឹងមានម៉េមូរីទំហំ 128GB ហើយម៉ូឌែល high-end អាចនឹងមានទំហំដល់ទៅ 1TB។ iPhone 17 Air នឹងមានការប្រើប្រាស់នូវ multi-lens ជំនួសអោយ single-lens។
Article image
ការសម្រេចប្រើប្រាស់នូវកាមេរ៉ាថ្មី ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple មានគោលដៅដើម្បីបង្កើននូវកម្រិតគុណភាពរូបភាព អោយកាន់តែខ្ពស់ជាងមុន។ ស្មាតហ្វូន iPhone 17 Air នេះ នឹងមានកាមេរ៉ាខាងមុខទំហំ 24-megapixel ។ ស្មាតហ្វូនiPhone 17 Air នេះនឹងជំនួសម៉ូដែល “Plus” ប៉ុន្តែតម្លៃរបស់ស្មាតហ្វូននេះ ក៏មិនទាបប៉ុន្មានដែរ។ ស្មាតហ្វូន iPhone 17 Air នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ 2025 នេះខាងមុខនេះ៕