
vivo X200 Pro ដែលជាស្មាតហ្វូន Flagship ម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ត្រូវបានគេមើលើឃើញថា ទើបតែបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ប្រទេសចិន ហើយស្មាតហ្វូននេះ ក៏បានក្លាយជាប្រធានបទដ៏ធំមួយសម្រាប់ហ្វេនៗនៅលើទីផ្សារសកលផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺមានកាមេរ៉ាដ៏ល្អបំផុតនៅក្នុងចំណោមស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន vivo ហើយស្មាតហ្វូននេះថែមទាំងមានការបញ្ជូលគ្នានៃបន្ទះឈីប Dimensity 9400 ដ៏ខ្លាំងក្លាថែមទៀតផង។
ខាងក្រោមនេះគឺជាចំណុចសំខាន់ទាំង 6 ដែលមាននៅលើស្មាតហ្វូន vivo X200 Pro
1. រូបរាងដ៏ប្រណិតក្នុងការប្រើប្រាស់
សម្រាប់ការឌីស្សាញរូបរាងស្មាតហ្វូននេះ មើលប្រហែលជាមិនកែប្រែច្រើននោះទេ ប្រៀបធៀបជាមួយស្មាតហ្វូនជំនាន់មុន vivo X100 Pro ប៉ុន្តែម៉ូដែលថ្មីនេះ ក៏មានការពង្រឹងទៅលើផ្នែកសោភណ្ឌភាពនៃកាមេរ៉ា និងរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនថ្មីនេះ មានទំហំស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 Ultra អញ្ចឹង។ ស្មាតហ្វូននេះ មានទម្ងន់ស្រាលជាងស្មាតហ្វូន iPhone 16 Pro Max។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូន vivo X200 Pro អាចនឹងមានភាពងាយស្រួលក្នុងការកាន់នៅក្នុងដៃជាងស្មាតហ្វូន Galaxy S24 Ultra និង iPhone 16 Pro Max ទៀតផង។ និយាយពីរតួស្មាតហ្វូនវិញ ក្រុមហ៊ុន vivo បានប្រើប្រាស់នូវអាលុយមីញ៉ូមដែលមើលទៅទាក់ទាញបំផុត។ ជាមួយនឹងការបំពាក់នូវ IP68 និង IP69 នោះ ស្មាតហ្វូន vivo X200 Pro អាចនឹងក្លាយជាជម្រើសដ៏ល្អក្នុងការប្រើប្រាស់ជាងស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារ។

2. អេក្រង់ និងថាមពលថ្មដ៏ល្អឥតខ្ចោះ
ស្មាតហ្វូន vivo X200 Pro នេះ មានអេក្រង់ LTPO Display ដែលមានកម្រិតពន្លឺដល់ទៅ 4500nits និងទ្រទ្រង់ជាមួយល្បឿន 120Hz refresh rate។ អ្វីដែលពិសេសនោះ កម្រិត refresh rate របស់អេក្រង់នេះ គឺមានដល់ទៅ 0.1Hz។ អេក្រង់នេះ ក៏មានកម្រិតពន្លឺ 2160Hz PWM dimming នៅក្នុងការមើលនៅពេលដែលមានពន្លឺទាបថែមទៀតផង។ អេក្រង់ 6.78-អ៊ីង OLED នេះ បានបង្ហាញនូវភាពច្បាស់ជាមួយនឹងការទ្រទ្រង់ទៅលើស្តង់ដារ HDR video standards ដែលរួមមាន HDR10+ និង Dolby Vision ផងដែរ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូន vivo X200 Pro វិញ សាកម្តង អាចប្រើប្រាស់បានពេញមួយថ្ងៃ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W charging ដែលសាកថ្មត្រឹមតែ 45 នាទី គឺបានដល់ទៅ 100% ហើយនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W wireless charging ។

3. កម្លាំងម៉ាស៊ីនខ្លាំងក្លា
ស្មាតហ្វូន vivo X200 Pro នេះ បំពាក់នូវបន្ទះឈីប Dimensity 9400 ដែលខ្លាំងក្លាបំផុតនៅក្នុងបន្ទះឈីបរបស់ក្រុមហ៊ុន MediaTek។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចធ្វើការងារជាច្រើនបានដែលមានដូចជា browsing, scrolling និង streaming ថែមទៀត។ នៅក្នុងការលេងហ្គេមធំៗដូចជា Genshin Impact and Diablo Immortal វិញ ស្មាតហ្វូននេះ អាចដំណើរការបានយ៉ាងរលូន។ ស្មាតហ្វូន vivo X200 Pro ត្រូវគេចាត់ទុកថាជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតនៅគ្នុងការប្រើប្រាស់។

4. កាមេរ៉ាដ៏ខ្លាំងក្លា
ស្មាតហ្វូន vivo X200 Pro នេះ មានការ Upgrade ទៅលើកាមេរ៉ា Telephoto ផងដែរ។ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវសិនស័រ 200MP Samsung ISOCELL HP9 បំពាក់ជាមួយនឹងមុខងារហ៊្សូម 3.7x optical zoom ដែលដូចគ្នាទៅនឹងសិនស័រនៅលើស្មាតហ្វូន Vivo X100 Ultra។ ក្រុមហ៊ុន vivo ក៏បានធ្វើការផ្លាស់ប្តូរទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូន vivo X200 Pro នេះជាមួយនឹងសេនស័រថ្មីនោះគឺ Sony Lytia LYT-818 ផងដែរ។ រូបភាពដែលថតចេញពីស្មាតហ្វូន vivo X200 Pro គឺមានពណ៌ច្បាស់ និងស្រស់ស្អាតថែមទៀត។

5. ការពង្រឹងទៅលើការអាប់ដេត OS និងប្រព័ន្ធសុវត្ថិភាព
ស្មាតហ្វូន vivo X200 Pro នេះ ដំណើរការនូវ Android 15 ជាមួយនឹង Funtouch OS 15។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចធ្វើការអាប់ដេត Android OS បានដល់ទៅ 4 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 5 ឆ្នាំ។ ក្រុមហ៊ុន Samsung និង Google ក៏ផ្តល់នូវការអាប់ដេត Android OS បានដល់ទៅ 7 ឆ្នាំ។
6. តម្លៃ
បន្ទាប់ពីការប្រកាសនៅក្នុងខែតុលានៅក្នុងប្រទេសចិន ស្មាតហ្វូន vivo X200 Pro ថ្មីៗនេះ ក៏បង្ហាញខ្លួននៅក្នុងទីផ្សារសកល ដែលក្នុងនោះក៏មានប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន vivo X200 Pro មានម៉េមូរីទំហំ 16GB-512GB គឺមានតម្លៃ Rs. 94,999 ។ ស្មាតហ្វូននេះនឹងលក់នៅក្នុងទីផ្សារអាមេរិកនៅក្នុងតម្លៃ $849៕
