ស្វែងរកពួកយើង:

ចំណុចសំខាន់មួយចំនួនដែលគ្រប់គ្នាគួរដឹងពី iPhone SE 4 ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតរបស់ Apple

ដោយ

Koun Jab Luffy

07 តុលា 2024 08:01 ព្រឹក

អាន 4 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series បានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារសម្រាប់អតិថិជនហើយ។ ដូច្នេះគ្រប់គ្នានឹងងាកមកផ្តោតទៅលើស្មាតហ្វូន iPhone ជំនាន់ថ្មីវិញម្តង។ បើនិយាយពីញារបង្ហាញស្មាតហ្វូន iPhone 17 នោះ គឺនៅសល់ពេល 1 ឆ្នាំទៀតឯណោះ។ សម្រាប់ការបង្ហាញវត្តមាន iPhone ជំនាន់ថ្មីរបស់ Apple នាពេលដ៏ខ្លីនេះ ត្រូវគេរំពឹងថា អាចនឹងជាម៉ូដែល iPhone SE 4 ដែលមានការពន្យារពេលជាច្រើន។
ស្មាតហ្វូនថ្មី iPhone ត្រូវគេទរំពឹងថា នេះអាចនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ។ នេះគឺជាការអាប់ដេតដំបូងបំផុតទៅលើស្មាតហ្វូន iPhone SE នៅក្នុងពេល 3 ឆ្នាំនេះ។
ការឌីស្សាញរូបរាងថ្មី អេក្រង់កាន់តែប្រសើរជាងមុន
បន្ទាប់ពីការបង្ហាញខ្លួនស្មាតហ្វូន iPhone SE 2 នៅក្នុងឆ្នាំ 2020 មក ក្រុមហ៊ុន Apple បានប្រើប្រាស់នូវការឌីស្សាញស្មាតហ្វូន iPhone 8 អញ្ចឹង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 4.7 អ៊ីង LCD display ដែលមានគែមមូល និងបំពាក់នូវ Home Button ផងដែរ។ ប៉ុន្តែមានការរំពឹងថា ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន  iPhone 14 ដែលមានអេក្រង់ 6.1 អ៊ីង OLED display, ការឌីស្សាញគែមរាបស្មើ បច្ចេកវិទ្យា Face ID និង notch តូចជាងមុន។
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមួយគ្រាប់ជាជាងការប្រើប្រាស់នូវកាមេរ៉ាភ្លោះ ដែលមាននៅលើស្មាតហ្វូន iPhone 14 នេះ។ អ្នកវិភាគ Ross Young បាននិយាយថា ស្មាតហ្វូន iPhone SE 4 នេះ អាចនឹងមានអេក្រង់ទំហំ 6.1 អ៊ីង OLED panel ដូចទៅនឹងស្មាតហ្វូន iPhone 14 ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE និង LG Display។
រន្ធសាកថ្ម USB-C
នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូន iPhone SE 4 និង iPhone SE ជំនាន់មុន គឺមានភាពខុសប្លែកពីគ្នា ដោយក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់នូវ Lightning Connector ដែលមាននៅលើស្មាតហ្វូន iPhone SE 4 នោះ។ នេះគឺដោយសារតែបទបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុបដែលតម្រូវអោយស្មាតហ្វូនទាំងអស់ធ្វើការផ្លាស់ប្តូររន្ធផតជា USB-C។
នៅមុននេះ ក្រុមហ៊ុន Apple ក៏បានបំពាក់នូវរន្ធផត USB-C នៅលើស្មាតហ្វូន iPhone 15 កាលពីឆ្នាំមុននេះ ហើយស្មាតហ្វូន iPhone SE ជំនាន់ថ្មីនេះ ក៏នឹងក្លាយជាស្មាតហ្វូន iPhone ចុងក្រោយបំផុតដែលមានការផ្លាស់ប្តូរនេះដែរ។ ប្រសិនបើអ្នកជាអតិថិជនរបស់ស្មាតហ្វូន iPhone SE នោះ ឆាប់ៗនេះ អ្នកនឹងអាចសាកថ្មស្មាតហ្វូននេះ ជាមួយនឹង iPad និងកុំព្យូទ័ររបស់អ្នកបាន។
កាមេរ៉ាប្រសើរជាងមុន
ស្មាតហ្វូន iPhone SE ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 48MP ជូចទៅនឹងស្មាតហ្វូន  iPhone 15 ដែលនេះ គឺជាការបោះជំហានយ៉ាងធំចេញពីការប្រើប្រាស់នូវសេនស័រ 12MP sensor របស់ស្មាតហ្វូន  iPhone SE 3 ចេញពីស្មាតហ្វូន iPhone 8។ ស្មាតហ្វូន iPhone SE 4 នេះ នឹងមានកាមេរ៉ាខាងមុខទំហំ 12MP selfie ដូចទៅនឹងស្មាតហ្វូន iPhone 15 អញ្ចឹង។ ការផ្លាស់ប្តូរនេះ គឺបង្ហាញពីការបោះជំហានដ៏ធំពីការប្រើប្រាស់នូវសេនស័រ 7MP selfie ដែលមាននៅលើស្មាតហ្វូន iPhone SE 3 នេះ។
បច្ចេកវិទ្យា Apple Intelligence
យោងតាមរបាយការណ៍ជាច្រើនចេញពី Mark Gurman របស់ Bloomberg បានអោយដឹងថា ស្មាតហ្វូន iPhone SE ជំនាន់ថ្មីនេះ នឹងទ្រទ្រង់នូវបច្ចេកវិទ្យា Apple Intelligence ជាមួយនឹងបន្ទះឈីប A18 និងរ៉េមទំហំ 8GB ។ ក្រុមហ៊ុន Apple ចង់បំពាក់នូវ Apple Intelligence ទៅលើស្មាតហ្វូន iPhone ជំនាន់ថ្មីដែលមានតម្លៃថោកបំផុតរបស់ខ្លួន។ គួររំលឹកផងដែរថា សម្រាប់ Apple Intelligence នេះ គឺនឹងមានការប្រើប្រាស់នូវមុខងារថ្មីៗជាច្រើនទៀតដូចជា Writing Tools, Photos Clean Up, Genmoji, Image Playground, Notification Summaries និង Siri ថ្មីផងដែរ។
Article image
ម៉ូដឹមដំបូងបំផុតរបស់ក្រុមហ៊ុន Apple
ស្មាតហ្វូន iPhone SE ជំនាន់ទី 4 របស់ក្រុមហ៊ុននេះ នឹងបំពាក់នូវម៉ូឌឹមដំបូងបំផុតរបស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុននេះបានធ្វើការលើវាអស់ពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុន Apple បានទិញយកអាជីវកម្មម៉ូដឹមរបស់ក្រុមហ៊ុន Intel នៅក្នុងឆ្នាំ 2019 ជាមួយនឹងការអភិវឌ្ឍទៅលើម៉ូឌឹមផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះចេញពី 9to5Mac នោះ ក្រុមហ៊ុន Apple នឹងនាំចេញនូវម៉ូឌឹម 5G របស់ខ្លួនដែលមានលេខកូដ Centauri នៅលើស្មាតហ្វូន iPhone SE 4 ។ ម៉ូឌឹមនេះ នឹងអាចគ្រប់គ្រងទៅលើការងារ  Wi-Fi, Bluetooth និង GPS ថែមទៀតផង។
សម្រាប់ម៉ូឌឹម 5G របស់ក្រុមហ៊ុន Qualcomm នេះ គឺជាសមាសភាគដែលមានតម្លៃថ្លៃបំផុតនៅលើ iPhone ហើយនេះ គឺជាហេតុផលដែលក្រុមហ៊ុន Apple ព្យាយាមក្នុងការចាកចេញពីការប្រើប្រាស់នូវសមាសភាគនេះ។ ការប្រើប្រាស់នូវម៉ូឌឹមផ្ទាល់ខ្លួននេះ នៅលើស្មាតហ្វូន iPhone SE 4 នេះនឹងធ្វើអោយស្មាតហ្វូននេះមានតម្លៃទាប។
តម្លៃស្មាតហ្វូន iPhone SE
ស្មាតហ្វូន iPhone SE ជំនាន់ថ្មីនេះ ត្រូវបានពាក្យចចាមអារ៉ាមជាច្រើននិយាយថា នឹងមានតម្លៃថ្លៃផងដែរគឺដល់ទៅ $499 ប៉ុណ្ណោះ។