ស្វែងរកពួកយើង:

ច្បាស់ហើយ! iPhone 18 Pro និង iPhone 18 Pro Max បំពាក់នូវ Dynamic Island ទំហំតូចជាងមុន!

ដោយ

ជុំ ប៉េងលីន

06 ឧសភា 2026 07:40 ព្រឹក

អាន 1 នាទី

Article image
កាលពីប៉ុន្មានខែមុននេះ មានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនថា ក្រុមហ៊ុន Apple នឹងបំពាក់នូវកាមេរ៉ា Dynamic Island ថ្មីដែលជាប្រភេទរន្ធ Punch-Hole នៅលើស្មាតហ្វូនiPhone 18 Pro និង iPhone 18 Pro Max ដែលមានទំហំនេះ គឺតូចជាងម៉ូដែលមុនៗ។ យោងតាមព័ត៌មាននៅថ្ងៃនេះ អ្នកទម្លាយនេះ បានបង្ហោះនៅលើបណ្តាញសង្គម X ជាមួយនឹង CAD Files ថ្មីសម្រាប់ស្មាតហ្វូនជាច្រើននាពេលខាងមុខនេះ។

ផ្អែកតាមរយៈរូបភាព CAD Files ខាងលើនេះ មានការបង្ហាញនូវរន្ធប្រហោងកាមេរ៉ា Punch-Hole ដែលលមានទំហំតូចជាងអ្វីដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone Pro Series គិតចាប់តាំងពីវត្តមានស្មាតហ្វូន iPhone 14 Pro កន្លងមក។ ដូច្នេះប្រសិនបើរឿងនេះគឺជាការពិតនោះ នេះមានន័យថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវសិនស័រ Touch ID Sensors នៅក្រោមអេក្រង់ផងដែរ។

Article image
បើមើលទៅលើការឌីស្សាញខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max គឺមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះ ហើយការប្រើប្រាស់នូវ Dynamic Island តូចជាងមុននេះ អាចនឹងក្លាយជាការឌីស្សាញដ៏សំខាន់សម្រាប់ iPhone Pro នៅឆ្នាំនេះ៕