ស្វែងរកពួកយើង:

ច្បាស់ហើយ! Redmi Note 15 Pro series នឹងបង្ហាញវត្តមាននៅក្នុងខែនេះ

ដោយ

Koun Jab Luffy

12 សីហា 2025 12:13 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Redmi នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុននេះបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការប្រកាចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Note Series របស់ខ្លួន។ តាមប្រសាសន៌របស់លោក Wang Teng ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន និងជានាយកផ្នែកទីផ្សារក្រុមហ៊ុន Xiaomi ប្រចាំប្រទេសចិន ហើយនឹងជាងប្រធានគ្រប់គ្រងម៉ាកសញ្ញារបស់ Redmi បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Redmi Note 15 series នឹងបង្ហាញវត្តមាននៅចុងខែនេះហើយ។
យោងតាមការបង្ហោះនៅលើ Weibo របស់លោក Wang គឺមានការចែកចាយនូវសារថ្មីៗមួយចំនួនរបស់ស្មាតហ្វូននេះ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ Redmi Note Series គឺមានលក់នៅលើទីផ្សារជាង 100 ប្រទេសហើយនៅត្រីមាសទី 1 ឆ្នាំ 2025 ស្មាតហ្វូននេះ ក៏បានក្លាយជាម៉ូដែលលក់ដាច់ជាងគេនៅលើពិភពលោកនៅក្នុងតម្លៃចន្លោះពី $175 ទៅ $499 ថែមទៀតផង។ ដូច្នេះជាមួយនិងវត្តមានរបស់ Note 15 Pro Series នឹងលក់ដាច់កាន់តែច្រើនជាងមុន។ លោក Wang បាននិយាយថា series នេះ គឺឌីស្សាញជាពិសេសសម្រាប់ “built with 2025 top standards,” ជាមួយនិងអ្វីដែលហៅថា “top-notch build quality across the board.”។
គួរបញ្ជាក់ថា Note 15 Pro ឆ្លងកាត់ការបញ្ជាក់ពី 3C នៅប្រទេសចិនជាមួយនិងកម្លាំង 90W charging ខណៈម៉ូដែល Note 15 Pro+ ដែលនៅលើ MIIT គឺមានការបញ្ជាក់ពីការប្រើប្រាស់នូវ satellite messaging តាមរយៈប្រព័ន្ធ BeiDou system។ដូច្នេះ Note 15 Pro+ គឺនឹងក្លាយជាម៉ូដែលដំបូងគេរបស់ Redmi ដែលមានការបំពាក់នូវ satellite connectivity។ Note 15 Pro ត្រូវបានគេបញ្ជាក់ថា អាចនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7s series។
Article image
ស្មាតហ្វូននេះ នឹងមានអេក្រង់ quad-curved OLED screen ជាមួយគែមស្តើង បង្ហាញចេញបាន 1.5K resolution ហើយនឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រធំ អមដោតមួយគ្រាប់ទៀតទំហំ 50MP telephoto។
ច្បាស់ហើយ! Redmi Note 15 Pro series នឹងបង្ហាញវត្តមាននៅក្នុងខែនេះ