
យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung ទំនងជានឹងមានបង្កើនល្បឿនកម្លាំងសាកនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដែលគ្រោងនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយ។ យោងតាមការបែកធ្លាយថ្មីមួយ បាននិយាយថា សម្រាប់ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតថ្មីនេះ នឹងបោះបង់ចោលនូវកម្លាំងសាក 45W ហើយ។ យោងតាមការទម្លាយចេញពី @UniverseIce នៅលើបណ្តាញ X កាលពីថ្ងៃទី 23 ខែកក្កដានេះ មានការបញ្ជាក់ 100% ហើយថា ស្មាតហ្វូនSamsung S26 Ultra មានការបង្កើនកម្លាំងសាកលើសពី 45។
ប្រសិនបើនេះជាការពិតមែននោះ អាចនិយាយបថា នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុននេះធ្វើការផ្លាស់ប្តូរបន្ទាប់ពីការដាក់អោយប្រើប្រាស់កម្លាំងសាកនេះចាប់តាំងពីស្មាតហ្វូន Galaxy S22 Ultra មក។ សូមជំរាបថា ការសាកថ្ម Galaxy S25 Ultra ដែលមានថ្មទំហំ 5,000mAh ជាមួយឆ្នាំងសាកល្បឿន 45W គឺចំណាយពេល 1 ម៉ោង។ កន្លងមកធ្លាប់មានតេស្តសាកល្បងជាមួយល្បឿន 65W គឺមានការចេញពេល 15 នាទី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានផ្អាកការអាប់ដែតៅលើការថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនយូរមកហើយគិតចាប់តាំងពីមានបញ្ហាថ្មននៅលើស្មាតហ្វូន Galaxy Note 7 មក។ ជាមួយនិងការអាប់ដែតនៅលើ S26 Ultra ខាងមុខនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់ស្តង់ដារ USB PD PPS ដដែល។ ដូច្នេះដើម្បីសាកបានរហ័សនិងមានសុវត្ថិភាពនោះ អ្នកប្រើប្រាស់អាចនឹងត្រូវទិញបន្ថែមនូវឆ្នាំងសាកថ្មីនេះ ពីព្រោះថា ការប្រើប្រាស់នូវឆ្នាំងសាក third-party PD PPS គឺប្រហែលជាមិនស្រួលសម្រាប់ការសាកថ្មនោះទេ។

Galaxy S26 Ultra ត្រូវបានគេទម្លាយថា អាចនឹងមានថ្មទំហំ 5,000mAh ដដែល ប៉ុន្តែក្រុមហ៊ុននេះអាចឌីស្សាញរូបរាងកម្រ៉ាស់ស្តើងជាងមុន។ ប្រភពដដែលនេះ បាននិយាយទៀតថា Samsung នឹងនៅតែបន្តប្រើប្រាស់នូវថាមពលថ្មប្រភេទ lithium-ion ដដែល ហើយនឹងមានទំហំក្រោម 5,400mAh ទៀតផង។ ក្រៅពីកម្លាំងសាកនេះ ក្រុមហ៊ុនក៏មានការអាប់ដែតទៅលើបន្ទះឈីប បច្ចេកវិទ្យា AI ផងដែរ។ ស្មាតហ្វូន S26 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP telephoto និងរត់តនៅលើ One UI 8.5 ដែលមានភ្ជាប់នូវមុខងារ AI ថ្មីៗជាច្រើន។
