ស្វែងរកពួកយើង:

ឆ្នាំក្រោយនេះ!‍ វត្តមាន Galaxy S27 Series អាចនឹងមាន 4 ស៊េរី រួមទាំងម៉ូដែល Pro

ដោយ

ជុំ ប៉េងលីន

08 មេសា 2026 08:18 ព្រឹក

អាន 2 នាទី

ឆ្នាំក្រោយនេះ!‍ Galaxy S27 Series អាចនឹងមាន 4 ម៉ូដែល រួមទាំងម៉ូដែល Pro
Article image
យោងតាមសេចក្តីរាយការណ៌ថ្មី នៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S27 Series នឹងមានការបង្ហាញខ្លួននៅដើមឆ្នាំ 2027 ខាងមុខនេះហើយ ដោយឆ្នាំក្រោយនេះ គឺអាចនឹងមានដល់ទៅ 4 ម៉ូដែល ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បាននិយាយដែរថា ក្រុមហ៊ុន នឹងបន្ថែមនូវម៉ូដែល PRO មួយទៀត។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពី ETNews នាពេលថ្មីៗនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S27 នេះនឹងមាន 4 ម៉ូដែលរួមមានដូចជា Galaxy S27, S27+, S27 Ultra និង Galaxy S27 Pro ។

Article image
របាយការណ៌ខាងលើនេះ បានអះអាងទៀតថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro នេះ នឹងក្លាយជាស្មាតហ្វូនម៉ូដែល High-End ហើយនឹងមានលក្ខណៈ សម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra ដែលក្នុងនោះក៏មានមុខងារការពារសុវត្ថិភាព Privacy Display ដែលធ្លាប់បានដាក់ដំណើរការនៅលើស្មាតហ្វូន Galaxy S26 Ultra អញ្ចឹងដែរ។ យ៉ាងណាមិញ ស្មាតហ្វូននេះ អាចនឹងមិនមានការទ្រទ្រង់ទៅលើ S Pen នោះទេ។
Article image
គួរបញ្ជាក់ថា កន្លងមកធ្លាប់មានរបាយការណ៍ជាច្រើនបានអះអាងថា ស្មាតហ្វូន Galaxy S26 Pro គឺនឹងបង្ហាញខ្លួនតាំងពីឆ្នាំមុនមកម្លេះ ប៉ុន្តែក្រុមហ៊ុន Samsung មិនបានបញ្ចេញស្មាតហ្វូននេះទេ ហើយស្មាតហ្វូនដែលបង្ហាញខ្លួនជាផ្លួវការមានតែម៉ូដែល Galaxy S26, Galaxy S26+ និង Galaxy S26 Ultra ។ ខណៈពេលដែលស្មាតហ្វូន Galaxy S27 series នៅសល់ពេលច្រើនខែទៀតមុនការប្រកាសជាផ្លូវការនោះ វានឹងមានពាក្យចចាមអារ៉ាមបន្ថែមទៀតអំពីស្មាតហ្វូននេះក្នុងពេលឆាប់ៗនេះ៕