
ជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រាកដជាបានជ្រាបរួចមកហើយថា ក្រុមហ៊ុន Xiaomi នឹងកា្លយជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតដំបូងគេបំផុតនៅលើពិភពលោក ដែលនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះលេចលឺដំណឹងថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយ Xiaomi 16 Series របស់ខ្លួននាពេលឆាប់ៗនេះហើយ។ ប៉ុន្តែនៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Xiaomi បានធ្វើការផ្លាស់ប្តូរគម្រោងការរបស់ខ្លួនហើយ។
យោងតាមសេចក្តីរាយការណ៌ថ្មីបានអោយដឹងថា Xiaomi បានសម្រេចបោះបង់ចោល Xiaomi 16 Series ហើយដោយជំនួសមកវិញនូវម៉ូដែល Xiaomi 17 Series។ ព័ត៌មានថ្មីនេះ គឺមានការបញ្ជាក់ជាផ្លូវការណ៌ចេញពីក្រុមហ៊ុន Xiaomi China ផ្ទាល់តែម្តង ដោយថែមទាំងនិយាយថា ខ្លួននឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន 3 ម៉ូដែល រួមមានដូចជា Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max ថែមទៀតផង។
ក្រុមហ៊ុនបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺដើម្បីប្រជែងជាមួយនិង iPhone 17 series។ បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ថែមតាំងបញ្ជាក់ថា សម្រាប់ម៉ូដែលស្តង់ដារនៃ Xiaomi 17 គឺមានការតម្លើងតម្លៃនោះទេ ដោយលក់ត្រឹមតែ 4,499 យ៉ន់ប៉ុណ្ណោះសម្រាប់ស្មាតហ្វូនដែលមានទំហំ 12GB/256GB។ ចំពោះម៉ូដែល Xiaomi 17 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានរាងជាម៉ូដែល Compact Flagship ដូចដែលបានលេចធ្លាយកន្លងមកញ្ចឹង។ រីឯ Xiaomi 17 Pro Max វិញត្រូវបានក្រុមហ៊ុនធ្វើការបរិយាយថា គឺជាស្មាតហ្វូនដែលមានអនុភាពខ្ពស់ជាងគេបំផុតសម្រាប់ប្រវត្តិសាស្រ្តស្មាតហ្វូនរបស់ខ្លួន ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីទំនើប និងសំបូរបែប។
Xiaomi 17 និង Xiaomi 17 Pro ត្រូវគរំពឹងថា នឹងមានអេក្រង់ទំហំ 6.3 អ៊ីង និងមានគែម ultra-thin bezels, while ខណដែៈម៉ូដែល Pro Max អាចនឹងមានអេក្រង់ទំហំ 6.8 អ៊ីង គាំទ្រដោយកញ្ចក់ OLED និងមានកម្រិត 2K resolution។ នៅលើស្មាតហ្វូននេះ នឹងមានការប្រើឈីប Snapdragon 8 Elite.
យោងតាមរាបយការណ៌មុននេះ បានទម្លាយយថា Xiaomi 17 នឹងមានថ្មទំហំ 7,000mAh ខណៈដែល Pro Max មានថ្មទំហំ 7,500mAh។ សម្រាប់ម៉ូដែល 17 Pro មានថ្មទំហំ 6,300mAh និងមកមកជាមួយនូវ wireless charging support។

និយាយពីកាមេរ៉ានៅលើ Xiaomi 17 Pro និង Pro Max អាចនឹងប្រើប្រាស់នូវសិនស័រ SmartSens 590 ទំហំ 50MP សម្រាប់កាមេរ៉ាគោល និងទីពីរ 50MP Ultra-Wide ហើយនិងទីបីទំហំ 50MP periscope telephoto ជាមួយមុខងារ macro។ ស្មាតហ្វូនទំាំងបីនេះ អាចនឹងមានកាមេរ៉ាមុខទំហំ 50MP មានមុខងារ autofocus ដូចៗគ្នា។
