ស្វែងរកពួកយើង:

ឆ្នាំនេះ លេចលឺដំណឹងថ្មីថា Honor នឹងបញ្ចេញម៉ូដែលថ្មី Magic 8 ‘Pro Mini’

ដោយ

Koun Jab Luffy

16 មករា 2025 10:21 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Flagship នៃត្រកូល Magic នៅក្នុងឆ្នាំ 2025 នេះ។ ខុសប្លែកពីរៀងរាល់ឆ្នាំនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងបញ្ចេញនូវម៉ូដែលថ្មី ដែលគួរអោយចាប់អារម្មណ៍បំផុត។ ថ្មីៗនេះ មានការបែកធ្លាយមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Honor អាចនឹងបញ្ចេញនូវស្មាតហ្វូនថ្មីម៉ូឌែល Magic 8 Pro Mini នៅចុងឆ្នាំនេះផងដែរ។ សូមជំរាបថា ស្មាតហ្វូន Magic នេះមាន 3 ម៉ូដែលរួមមានដូចជា ស្មាតហ្វូនម៉ូដែល Standard, Pro និង Ultimate។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2023 កន្លងមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ បានបង្ហាញនូវម៉ូដែល Porsche ហើយថ្មីៗនេះ ក្រុមហ៊ុននេះគ្រោងនឹងបន្តបញ្ចេញនូវស្មាតហ្វូននេះជាច្រើនម៉ូដែលបន្តទៀតផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នេះនឹងមានអេក្រង់ធំ និងអារម្មណ៍កាន់តែស្និទ្ធិជាមួយនឹងស្មាតហ្វូននេះ។ អ្នកទម្លាយនៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Honor ក៏ធ្វើការនៅលើស្មាតហ្វូន Mini flagship ថ្មីនៅក្នុងពេលនេះផងដែរ។
យោងតាម DigitalChatStation បាននិយាយថា ក្រុមហ៊ុនកំពូលមួយនៅក្នុងចំណោមក្រុមហ៊ុន Top 5 នេះ អាចនឹងបញ្ចេញនូវស្មាតហ្វូន Pro Mini ថ្មីនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Huawei, Honor, OPPO, Xiaomi និង Vivo នៅពេលនេះស្ថិតនៅក្នុង Top 5 នៅក្នុងប្រទេសចិន។ នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ ក្រុមហ៊ុន Honor អាចនឹងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់តូចជាងគេ។
ក្រុមហ៊ុន OPPO ក៏ត្រូវគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់ 6.3 អ៊ីង នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ ខណៈពេលដែលក្រុមហ៊ុន Xiaomi ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់តូចជាច្រើនម៉ូឌែលនៅលើទីផ្សារផងដែរ។ ក្រុមហ៊ុន Vivo ក៏ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន  X200 Pro Mini version របស់ខ្លួនកាលពីខែតុលាឆ្នាំមុននេះ។ ក្រុមហ៊ុន Huawei ក៏ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Mate series និងម៉ូឌែល Purra ដែលជាម៉ូឌែលខ្នាតអេក្រង់តូចនៅលើទីផ្សារឆាប់ៗនេះផងដែរ។
Article image
ដូចនេះ ក្រុមហ៊ុន Honor អាចនឹងបញ្ចេញនូវស្មាតហ្វូន Magic 8 Pro Mini version ថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ។ ក្រៅពីការផលិតស្មាតហ្វូននេះ ក្រុមហ៊ុន Honor ក៏មានគម្រោងក្នុងការពង្រីកអាជីវកម្មស្មាតហ្វូនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ីផងដែរ៕