ស្វែងរកពួកយើង:

ជម្រើសពណ៌ Galaxy S25 Edge ត្រូវគេទម្លាយចេញមុនការប្រកាសលក់ជាផ្លូវការណ៌

ដោយ

Koun Jab Luffy

03 មីនា 2025 04:51 ល្ងាច

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មី ដែលចេញពី Seoul Economic Daily បណ្តាញផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង គឺបានបន្តទម្លាយព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Edge ថែមទៀតហើយ។ បើតាមការបញ្ជាក់ខាងលើដែលចេញពីប្រភពឧស្សាហកម្មស្មាតហ្វូន គឺបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែមេសាខាងមុខនេះហើយនឹងមានលក់ជាលើកដំបូងនៅខែឧសភាមួយខែបន្ទាប់។
នៅក្នុងរបាយការណ៌ខាងលើនេះ ក៏មានការបញ្ចេញនូវជម្រើសពណ៌ និងចំនួននៃការផលិតទៅលើស្មាតហ្វូនផងដែរ។ ផ្អែកលើរបាយការណ៌ខាងលើនេះបង្ហាហថា Galaxy S25 Edge នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 16 ខែមេសា ហើយនឹងមានការផលិតចេញត្រឹមតែ 40,000 គ្រឿងប៉ុណ្ណោះសម្រាប់ការដាក់លក់នៅលើទីផ្សារនាពេលខាងមុខ។ ស្មាតហ្វូនថ្មីនេះ នឹងមានបង្ហាញវត្តមាននៅលើទីផ្សារជាមួយនិងពណ៌ Light Blue, Black និង Silver។ ក្រុមហ៊ុន Samsung មានគម្រោងនឹងដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារច្រើនថែមទៀតផង។
Galaxy S25 Edge ត្រូវគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.6-អ៊ីង AMOLED display ល្បឿន 120Hz refresh rate ហើយនិងមានកម្រិត peak brightness 1,600nits។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite for Galaxy រ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 512GB ព្រមទាំងរត់នៅលើ Android 15 ផ្អែកលើស្បែកមុខកម្មវិធី Samsung One UI 7 ចេញប្រអប់តែម្តង។
Article image
និយាយពីកាមេរ៉ាវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ា 2 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 200-Megapixel និងគ្រាប់ទីពីរមានទំហំ 12-megapixel ultra-wide lens ដែលផ្តល់នូវសមត្ថភាពខ្ពស់បំផុតសម្រាប់ការថតរូវ និងថតវីដេអូ។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 12-Megapixel។ ស្មាតហ្វូននេះ នឹងមានកម្រាស់ស្តើងត្រឹមតែ 5.84mm និងទម្ងន់ 162 grams។ ស្មាតហ្វូននេះមានថ្មទំហំ 3,900mAh និងមានគាំទ្រដោយកម្លាំងសាក 25W fast charging និង wireless charging។
ជម្រើសពណ៌ Galaxy S25 Edge ត្រូវគេទម្លាយចេញមុនការប្រកាសលក់ជាផ្លូវការណ៌