
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ របស់លោក Mark Gurman ដែលជាអ្នកវិភាគដ៏ល្បីប្រចាំនៅសារព័ត៌មាន Bloomberg បានបញ្ជាក់ថា ការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួននៅក្នុងឆ្នាំនេះ គឺនឹងមានអាប់ដែតច្រើនជាងមុនៗ។
លោកបាននិយាយថា ក្រុមហ៊ុន Apple គឺនឹងមានធ្វើការផ្លាស់ប្តូរជម្រើសពណ៌ថ្មីអោយកាន់តែប្លែកសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ទiPhone 16 Pro ដែលចេញលក់នៅឆ្នាំនេះ គឺនឹងមានមកជាមួយនិងជម្រើសពណ៌ថ្មី Gold Titanium ជំនួសអោយពណ៌ Blue Titanium ដែលធ្លាប់ប្រើប្រាស់នៅលើម៉ូដែល iPhone 15 Pro ដែលបង្ហាញកាលពីឆ្នាំមុន។
បើមើលទៅលើស្មាតហ្វូន iPhone 15 Pro ដែលចេញលក់កន្លងមក គឺមានជម្រើសពណ៌ Black, White និង Natural Titanium។ លោក Gurman បានបញ្ជាក់បន្ថែមថា ជម្រើសពណ៌មាស ឬ Gold color ដែលក្រុមហ៊ុន Apple សម្រេចប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iPhone 16 Pro នេះ គឺនឹងមានភាពស្រស់ស្អាត និងច្បាស់ជាងជំនាន់មុន។ បើមើលតាមគំរូរូបភាពកន្លងមក បង្ហាញថា ពណ៌នេះ គឺដូចមាសឆ្អិនឆ្អៅ មិនស្លេកដូចមុនៗនោះទេ។
គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានការទម្លាយថា ក្រុមហ៊ុន Apple នឹងមានការប្រកាសចេញនូវជម្រើសពណ៌មាស ដែលមានឈ្មោះថាហៅថា Gold Titanium នៅលើ iPhone 16 Pro នេះដូចគ្នា ប៉ុន្តែពេលនោះ មានមតិជាច្រើន បានធ្វើការលើកឡើងថា ពណ៌នោះ ជាពណ៌ "bronze-like" ឬ "Desert Titanium"។

ទាក់ទងជាមួយនិងពណ៌នេះ លោក Mark Gurman ក៏បានលើកឡើងពីជម្រើសពណ៌ដែលនឹងប្រើប្រាស់នៅលើ iPhone 16 និង iPhone 16 Plus ផងដែរ ដោយស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវពណ៌ White (ជំនូសអោយពណ៌លឿង) និងពណ៌បៃតងថ្មី, ផ្កាឈូក ហើយនិងពណ៌ខៀវ។ អ្នកវិភាគរូបនេះមិនបានបញ្ជាក់ពីពណ៌ខ្មៅនោះទេ។ សូមជំរាបថា ក្រុមហ៊ុន Apple នឹងមានការប្រារព្ធព្រឹត្តិការណ៌បង្ហាញចេញនូវ iPhone 16 Series នៅក្នុងកម្មវិធី "It's Glowtime" នាថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2024 ខានស្អែកនេះហើយ។ សូមកុំភ្លេចតាមដានជាមួយគ្នា។
