ស្វែងរកពួកយើង:

Loading Ad...

ជម្រើសពណ៌ថ្មីរបស់ Huawei Nova 16 Series និងកាស FreeClip 2 Collector ត្រូវបានទម្លាយចេញមុនការសម្ពោធ!

ដោយ

ជុំ ប៉េងលីន

29 ឧសភា 2026 10:02 ព្រឹក

អាន 2 នាទី


ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការណ៌ថា នឹងមានពណ៌ថ្មីស្មាតហ្វូនជំនាន់ថ្មី Nova 16 Series រួមនិងកាសស្តាប់ FreeClip 2 Collector’s Edition របស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមទម្លាយចេញព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះរួចហើយ នៅពេលនេះ ក្រុមហ៊ុនក៏បានទម្លាយព័ត៌មានលម្អិតអំពីពណ៌របស់ស្មាតហ្វូនថ្មីនេះវិញម្តង។

Article image
ជម្រើសពណ៌ថ្មីរបស់ Huawei Nova 16 Series និងកាស FreeClip 2 Collector ត្រូវទម្លាយ! ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការណ៌ថា នឹងមានពណ៌ថ្មីស្មាតហ្វូនជំនាន់ថ្មី Nova 16 Series រួមនិងកាសស្តាប់ FreeClip 2 Collector’s Edition របស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមទម្លាយចេញព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះរួចហើយ នៅពេលនេះ ក្រុមហ៊ុនក៏បានទម្លាយព័ត៌មានលម្អិតអំពីពណ៌របស់ស្មាតហ្វូនថ្មីនេះវិញម្តង។
សម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មី Nova 16 Series នេះ ត្រូវបានក្រុមហ៊ុន Huawei បានបង្ហើបថា នឹងមាននូវពណ៌ចំនួន 4 គឺ Sky Blue, Mother-of-Pearl, Sky White និង Starry Black។ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ពណ៌ទាំងនេះ គឺមានការជម្រុញចេញពីបរិយាកាសនៃរដូវក្តៅ ដែលនឹងផ្តល់នូវអារម្មណ៍កក់ក្តៅក្នុងការប្រើប្រាស់ និងទាក់ភ្នែកបំផុត។ នៅក្នុងចំណោមពណ៌ខាងលើរបស់ស្មាតហ្វូន Nova 16 series គឺមាន 3 ពណ៌ គឺមានការបង្ហាញពីភាពទាក់ទាញខ្លាំងមែនទែន។

Article image
បើមើលទៅលើពណ៌ White / Sky Blue គឺបង្ហាញនូវពណ៌បែបនៅឆ្នេរសមុទ្រ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺមានការប្រើប្រាស់នូវពណ៌ Gradient ដ៏ស្រស់ស្អាត។ សម្រាប់ពណ៌ Mother-of-Pearl គឺមានការបញ្ចូលគ្នានៃពណ៌ pink + blue + purple ខណៈពេលដែលពណ៌ខ្មៅគឺជាប្រភេទ Matte Black ដ៏ទាក់ទាញ។ សម្រាប់កាសស្តាប់ FreeClip 2 Collector’s Edition វិញ ត្រូវបាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Consumer Business Group Unit ទម្លាយថា កាសស្តាប់ថ្មីនេះ នឹងមានពណ៌ Starry Blue និង Pearl Silver ដ៏ទាក់ទាញដូចគ្នា៕
Article image
Article image