ស្វែងរកពួកយើង:

ជម្រើសពណ៌របស់ Galaxy S25 និង S25+ ត្រូវបានបង្ហាញផ្លូវការណ៍តាមរយះពណ៌នៃទ្រនាប់ស៊ីមកាត

ដោយ

Koun Jab Luffy

02 ធ្នូ 2024 03:53 រសៀល

អាន 2 នាទី

Article image
Samsung នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 និង S25+ ជាមួយនឹងជម្រើសពណ៌ថ្មី។ កាលពីខែមុននេះ មានការទម្លាយចេញនូវជម្រើសពណ៌របស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះម្តងរួចមក ប៉ុន្តែ នៅពេលនេះ គឺមានការទម្លាយចេញនូវជម្រើសពណ៌ថ្មីបន្ថែមទៀតកាន់តែច្បាស់តាមរយះពណ៌នៃទ្រនាប់ស៊ីមកាតរបស់ស្មាតហ្វូនទាំងពីរនេះ។
តាមរយះរូបភាពនៃទ្រនាប់ស៊ីមកាតបានបង្ហាញច្បាស់ថា Galaxy S25 និង Galaxy S25+ គឺមានជម្រើសពណ៌ចំនួន 5 ក្នុងនោះរួមមាន ពណ៌ខ្មៅ បៃតង ស្វាយ ខៀវ និងពណ៌ស។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយពីជម្រើសពណ៌ដែលត្រូវហៅជាផ្លូវការណ៍នោះទេ ប៉ុន្តែ មានការប៉ាន់ប្រមាណថា សម្រាប់ពណ៌ខ្មៅអាចនឹងត្រូវបានហៅថា dark gray ខណៈពណ៌ខៀវ អាចនឹងត្រូវបានហៅថា deepest blue ដែលត្រូវបានប្រើនៅលើ Galaxy S ដែលចេញក្នុងឆ្នាំនេះ។ ចំនែកពណ៌បៃតង និងស្វាយវិញ អាចត្រូវបានហៅថា mint color និង violet plant រីពណ៌ស គឺជា White color។
Article image
សម្រាប់ Galaxy S25 និង S25+ ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់ជម្រើសពណ៌ទាំងនេះ ខណៈម៉ូដែល Galaxy S25 Ultra នឹងមានជម្រើសពណ៌ស៊ុមប្រភេទ Titanium Frame។ សូមបញ្ជាក់ថា Samsung Galaxy S25 Series នឹងមកដលផ្លូវការណ៍នៅដើមឆ្នាំ 2025 ខាងមុខនេះ អាចនៅក្នុងសប្តាហ៍ទីមួយក្នុងខែមករា៕
ជម្រើសពណ៌របស់ Galaxy S25 និង S25+ ត្រូវបានបង្ហាញផ្លូវការណ៍តាមរយះពណ៌នៃទ្រនាប់ស៊ីមកាត