ស្វែងរកពួកយើង:

ជម្រើសពណ៌របស់ Honor Magic V3 Fold ត្រូវបានបង្ហាញចេញនៅមុនការប្រកាសចេញមកដល់នៅថ្ងៃទី 12 ខែកក្តដា ខាងមុខនេះ

ដោយ

Koun Jab Luffy

05 កក្កដា 2024 01:31 រសៀល

អាន 2 នាទី

Article image
Honor Magic V3 Series ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 12 ខែកក្តដាសប្តាហ៍ក្រោយនេះ។ ហើយកាលពីថ្ងៃម្សិលមិញនេះ Honor ក៏បានធ្វើការបង្ហាញចេញនូវផ្ទាំងផ្សព្វផ្សាយពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះផងដែរ។ ក្នុងផ្ទាំងផ្សព្វផ្សាយនោះ បានបង្ហាញពីម៉ូដែល Magic V3 ដែលមានផ្ទៃក្រោយស្រោបដោយស្បែក។ ហើយនៅថ្ងៃនេះ ក៏មានការទម្លាយចេញពីជម្រើសពណ៌របស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះដែលមានចំនួន 3 ពណ៌។
ប្រភពបានបង្ហាញថា Honor Magic V3 Fold Series គឺមានជម្រើសពណ៌បៃតងហៅថា Tundra Green, ពណ៌សបែបព្រឹលហៅថា Qilian Sow និងពណ៌ខ្មៅហៅថា Velvet Black។ បើធៀបនឹងជំនាន់ Magic V2 ស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Magic V3  ត្រូវបានគេដឹងថា នឹងមានការឌីស្សាញប្រព័ន្ធកាមេរ៉ាក្រោយបែបថ្មី ប៉ុន្តែ រក្សាសែនស័រចំនួន 3 គ្រាប់ និងអំពូល LED Flash មួយគ្រាប់ដូចគ្នា។ ប៉ុន្តែ ប្រភពមិនបានបញ្ជាក់ពីគុណសម្បត្តិនៃប្រព័ន្ធសែនស័រកាមេរ៉ានោះទេ ដោយគ្រាន់តែបញ្ជាក់ថា នៅលើ Magic V3  នឹងមានសែនស័រ Periscope telephoto ដែលមានសមត្ថភាពពង្រីកប្លង់ថតកម្រិត 3.5x optical-zoom។
Article image
សម្រាប់បន្ទះឈីបវិញ Honor Magic V3 Fold Series នឹងបំពាក់ឈីប Qualcomm snapdragon 8 Gen 3 ហើយនិងមានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងតាមខ្សែល្បឿនលឿន 66W Wired Fast Charging ក៏ដូចជាគាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្ជាប់ជាមួយផ្កាយរណបកម្រិត two-way satellite connectivity ថែមទៀតផង។ ជាងនេះទៅទៀត Magic V3 ត្រូវបានគេដឹងថា នឹងមានកម្រាស់ស្តើងជាងជំនាន់ Magic V2 ជាមួយកម្រាស់ត្រឹម 9.9mm កម្រាស់នៅពេលបត់។ ទន្ធឹងជាមួយគ្នានេះ មានការរំពឹងថា ម៉ូដែល Magic Vs3 ក៏នឹងបង្ហាញវត្តមានក្នុងថ្ងៃជាមួយ Magic V3 ផងដែរ។ ហើយ Honor Magic Vs3 គឺជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃជាង Magic V3 ស្តង់ដារ។
Article image
សម្រាប់ Honor Magic Vs3 ត្រូវបានគេដឹងទៀតថា នឹងបំពាក់ឈីប Qualcomm Snapdragon 8 Gen 2 ដែលជាឈីបប្រើនៅលើ vivo X Fold 3 ហើយម៉ូដែលនេះ គឺនឹងមានជម្រើសពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតង។ ក្រៅតែពីការបង្ហាញចេញស្មាតហ្វូនអេក្រង់បត់ Magic V3 Series ក្រុមហ៊ុន Honor ត្រូវបានគេដឹងថា ក៏នឹងមានការដាក់បង្ហាញចេញនូវ Laptop ស៊េរីថ្មី MagicBook Air 14 និងថាបប្លែតស៊េរីថ្មី MagicPad 2 Tablet ផងដែរ នៅថ្ងៃទី 12 ខែកក្តដា សប្តាហ៍ក្រោយនេះ។ ដោយ Honor MagicPad 2 នឹងប្រើបន្ទះឈីប Qualcomm snapdragon 8s Gen 3៕
ជម្រើសពណ៌របស់ Honor Magic V3 Fold ត្រូវបានបង្ហាញចេញនៅមុនការប្រកាសចេញមកដល់នៅថ្ងៃទី 12 ខែកក្តដា ខាងមុខនេះ