ស្វែងរកពួកយើង:

ជាង 2 ឆ្នាំមកនេះ BYD លក់ឡានរបស់ខ្លួន បាន 4 ម៉ឺនគ្រឿងហើយនៅលើទីផ្សារអូស្រ្តាលី

ដោយ

Koun Jab Luffy

31 មីនា 2025 11:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត BYD បាននាំចេញរថយន្តដែលមានលេខរៀងទី 40,000th សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីហើយបន្ទាប់ពីបានចូលមកវិនិយោគនៅប្រទេសស្ថិតក្នុងតំបន់អូសេអានីមួយនេះកាលពីពាក់កណ្តាលឆ្នាំ 2022 មក។ ក្រុមហ៊ុននេះក៏បានក្លាយជាដៃគូរប្រជែងជាមួយនិង Model 3 អស់រយៈពេលជាង 3 ឆ្នាំមកហើយផងដែរ។
ជាមួយនិងវត្តមានម៉ូដែលដំបូរបស់ BYD នៅលើទីផ្សារនេះ រថយន្តអគ្គិសនី Atto 3។ តាមរយៈEVDirect បានបបញ្ជាក់ថា ក្រុមហ៊ុន BYD នៅប្រទេសអូស្ត្រាលី បានលក់រថយន្តរបស់ខ្លួនបាន 40,000th គ្រឿងហើយ គិតត្រឹមខែនេះ ដែលមានរយៈពេល 30 ខែ។
Article image
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន BYD បានអោយដឹងថា ការនាំចេញនូវរថយន្តរបស់ខ្លួននៅក្នុងប្រទេសអូស្រ្តាលីនេះ នឹងបន្តកើនឡើងលើពីចំនួន ដែលបង្ហាញនៅពេលនេះ "more than 40,000 vehicles in Australia"។ ក្រុមហ៊ុនបន្តថា ជារៀងរាល់ខែក្រុមហ៊ុនអាចលក់រថយន្តបានជាមធ្យម 3333 គ្រឿង។ ជាក់ស្តែងកាលពីខែកុម្ភៈកន្លងទៅនេះ BYD លក់រថយន្តបានជាង 3281 គ្រឿង។ ហើយសម្រាប់ខែកុម្ភៈ 2025 នេះ ក៏ជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុននេះ ដែលបាននាំចេញនូវម៉ូដែល Shark 6 ute របស់ខ្លួនផងដែរ។
Article image
ទាក់ទងនឹងតួលេខនេះ លោកនាយកប្រតិបត្តិរបស់ EVDirect លោក David Smitherman បាននិយាយថា ជាមួយនិងវត្តមានរបស់ភីកអាប់អគ្គិសនី Shark 6 និង Sealion 7 ហើយនិងម៉ូដែលថ្មីជាៗច្រើនទៀតនឹងមកដល់ឆាប់ៗនេះហើយថែមទាំងមានតម្លៃពិសេស ដែលមិនធ្លាប់បានឃើញពីមុនមកថែមទៀតផង។ គ្រប់គ្នានឹងបានឃើញនូវឡាន BYDs ជាច្រើនម៉ូដែលទៀតនៅលើទឹកដីអូស្រ្តាលី។ BYD ក៏នឹងមានាការបង្ហាញនូវ Denza ដែលជា luxury brand នៅចុងឆ្នាំនេះផងដែរ។