ស្វែងរកពួកយើង:

ជិតចេញហើយ! Galaxy A57 និង A37 ពេលនេះ មានការបញ្ជាក់ពីទំហំថ្ម ដោយ EU Energy រូចហើយ

ដោយ

Koun Jab Luffy

28 កុម្ភៈ 2026 09:51 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Galaxy A57 និង A37 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ Samsung ដែលត្រៀមនឹងប្រកាសចេញនៅលើទីផ្សារឆាប់ៗនេះ គឺបានឆ្លងកាត់ការបញ្ជាក់ពីថាមពលថ្មពីស្ថាប័ន EU EPRELរួចហើយ ដោយស្មាតហ្វូននេះ  មានេលខម៉ូដែល SM-A576B/DS និង SM-A376B/DS) ហើយថែមទាំងមានការបង្ហាញពីទំហំ និងភាពធន់របស់ថាមពលថ្មទាំងនេះទៀតង។
ទៅលើ Galaxy A37 សាកថ្មពេញម្តង អាចប្រើប្រាស់បាន 53 ម៉ោង ខណលដែល Galaxy A57 សាកពេញម្តងអាចប្រើប្រាស់បាន 52 ម៉ោង នេះបើតាមការធ្វើតេស្តចេញពីស្ថាប័ត EU។ ចំពោះទំហំថាមពលថ្មវិញ គឺមានទំហំ 4,905mAh ដោយ Samsung នឹងប្រើទំហំផ្លួវការណ៌លើទីផ្សារ 5,000mAh។ ទាក់ទងជាមួយនិងបច្ចេកវិទ្យាសាកវិញ គឺមានកម្លាំង 45W ដូចគ្នា។
Article image
ស្មាតហ្វូន Galaxy A57 និង A37 ទាំងពីរនេះ ក៏មានបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ យោងតាមស្ថាប័ន EU label បាននិយាយថា ទៅលើថាមពលថ្មរបស់ស្មាតហ្វូនទាំងពីរនេះ គឺអាច 80% ដដែល បើទោះបីជាសាកសាកថ្មពេញរយៈពេល 1,200 ដងក៏ដោយ។ អ្វីដែលដែលចាប់អារម្មណ៌នោះ គឺចំនួននេះតិចជាង A56 និង A36 ដែលសាកដល់ទៅ 2,000 ដង។ ចំពោការឌីស្សាញរូបរាងវិញ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការឌីស្សាញស្រដៀងគ្នាជាមួយនិង Galaxy S26 series អញ្ចឹងដែរ។