ស្វែងរកពួកយើង:

ជំនួយការឆ្លាតវៃ Siri នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 ត្រូវគេជឿជាក់ថា នឹងនាំមកនូវមុខងារ AI ថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

10 មិថុនា 2024 08:17 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple (Worldwide Developers Conference (WWDC) នៅថ្ងៃនេះ ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានរាយការណ៌ថា នឹងការអាប់ដេតទៅលើកម្មវិធី software មួយចំនួន ហើយនៅឆ្នាំនេះ ជំនួយការឆ្លាតវៃ Siri របស់ក្រុមហ៊ុន Apple ក៏ក្លាយជាចំណុចដែលទទួលយកនូវការចាប់អារម្មណ៍ខ្លាំងផងដែរ។
បើតាមការបែកធ្លាយថ្មីមួយចេញពី Apple Insider នៅពេលថ្មីៗនេះ បានបញ្ជាក់ថា AI projects របស់ក្រុមហ៊ុន Apple ក៏បង្ហាញកាន់តែច្បាស់អំពីមុខងារជាច្រើននៃកម្មវិធី Siri សម្រាប់ស្មាតហ្វូន iPhone Apps ជាច្រើនដូចគ្នា ។ ការបែកធ្លាយខាងលើនេះ បានបន្តបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏នឹងផ្តោតទៅលើការពង្រឹងនៃសមត្ថភាពកម្មវិធី Siri ដើម្បីយល់អំពីពាក្យបញ្ជាជាភាសាធម្មជាតិ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានបណ្តុះបណ្តាលទៅលើកម្មវិធី Siri ដើម្បីអាចបំពេញនូវតម្រូវការនៃសំណើរជាច្រើនរបស់អ្នកប្រើប្រាស់ដូចជា  “I want to make a blog” ឬ  “I’m feeling nostalgic right now.” ។
Article image
សម្រាប់គោលដៅនៅក្នុងការផ្លាស់ទីទៅលើជំនួយការ Siri គឺផ្តោតលើការដោះស្រាយទៅលើការងារជាច្រើន។ អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់ក្នុងការប្រើប្រាស់នូវពាក្យបញ្ជាដូចជា  “turn on the coffee machine” ប៉ុន្តែពួកគេអាចជំនួសដោយពាក្យថា “Hey Siri, I want some coffee.” ។ ពាក់ព័ន្ធទៅនឹងការប្រកាសនេះ អ្នកទម្លាយ Mark Gurman របស់ក្រុមហ៊ុន Apple បាននិយាយថា មិនគ្រប់មុខងារទាំងអស់ដែលនឹងមានវត្តមាននៅលើកម្មវិធីជំនួយការ Siri នេះទេ។ ខណៈពេលដែលបច្ចេកវិទ្យាមួយចំនួនអាចនឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ WWDC នោះ ការប្រកាសជាផ្លូវការទៅលើការដំណើរការនៃមុខងារនេះអាចនឹងមានការពង្រីករហូតដល់ឆ្នាំ 2025 នេះ តាមរយៈការអាប់ដេតទៅលើកម្មវិធី software របស់ខ្លួន៕
ជំនួយការឆ្លាតវៃ Siri នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 ត្រូវគេជឿជាក់ថា នឹងនាំមកនូវមុខងារ AI ថ្មីៗជាច្រើន