ស្វែងរកពួកយើង:

ជ័យលាភីពានរង្វាន់ថតរូប iPhone Photography Awards ប្រចាំឆ្នាំ 2024 បានរកឃើញហើយ

ដោយ

Koun Jab Luffy

22 សីហា 2024 08:13 ព្រឹក

អាន 2 នាទី

Article image
iPhone Photography Awards (IPPA) គឺជាពានរង្វាន់ថតរូបភាពដ៏មានប្រជាប្រិយភាពបំផុតរបស់ក្រុមហ៊ុន Apple ដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ ពានរង្វាន់នេះ គឺបានជ្រើសរើសនូវរូបភាពជាច្រើនដែលថតដោយ iPhone។ បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា រូបភាពជាច្រើនដែលបានឈ្នះពានរង្វាន់នៅក្នុងឆ្នាំនេះ គឹភាគច្រើនថតចេញពីស្មាតហ្វូន iPhone 15 របស់ Apple។ ហើយសម្រាប់អ្នកឈ្នះនូវពានរង្វាន់ឆ្នាំ 2024 នេះ ក៏ត្រូវប្រកាសនៅថ្ងៃនេះផងដែរ។
រូបភាពដែលឈ្នះរង្វាន់ធំនោះ គឺបង្ហាញនូវរូបក្មេងប្រុសម្នាក់នៅក្នុងកន្លែងចិញ្ចឹមត្រីដ៏ធំ ហើយនេះ គឺជារូបភាពទម្រង់សខ្មៅដែលប្រើប្រាស់នូវស្មាតហ្វូន iPhone 15 Pro Max។ រូបភាពដែលឈ្នះចំណាត់ថ្នាក់ទី 1 នេះ គឺបានបង្ហាញអំពីអ្នកហែលទឹកជាច្រើននៅនៅជុំរុំការពារជីវិតដែលថតចេញពីស្មាតហ្វូនiPhone 11 PRO Max ខណៈពេលដែលរូបភាពចំណាត់ថ្នាក់ទី 2 គឺមានក្មេងម្នាក់នៅក្នុងប្រទេសកម្ពុជាថតចេញពីស្មាតហ្វូន iPhone 15 Pro។
Article image
បន្ថែមពីនេះ ក៏នូវមានអ្នកឈ្នះជាច្រើនរូបទៀតចេញពីប្រភេទក្រុម (categories) ផ្សេងៗគ្នាដែលក្នុងនោះ មានដូចជាការថតរូបភាពពាក់ព័ន្ធទៅនឹងអរូបី សត្វ ស្ថាបត្យកម្ម ក្មេងៗ អាគារ ស្ទាយ៍ថ្មីៗ មនុស្ស ការធ្វើដំនើរ និងជាច្រើនទៀត។ គ្រប់រូបភាពដែលបានឈ្នះរង្វាន់ គឹមានការបង្ហាញនៅលើវេបសាយ IPPA ផងដែរ។
Article image
សូមជំរាបថា IPPA បានដំណើរការនូវកម្មវិធីពានរង្វាន់ iPhone Photography Awards តាំងពីឆ្នាំ 2007 មកម្លេះ ហើយនៅឆ្នាំ 2024 នេះ គឺជាការប្រកួតប្រជែងកម្មវិធីថតរូបភាពនេះលើកទី 17 ផងដែរ។ ការប្រកួតនេះ គឺបើកចំហរសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន និងថេប្លេតនៅជុំវិញពិភពលោក៕
ជ័យលាភីពានរង្វាន់ថតរូប iPhone Photography Awards ប្រចាំឆ្នាំ 2024 បានរកឃើញហើយ