ស្វែងរកពួកយើង:

ដោយសារតែបន្ទះឈីប! តម្លៃ Galaxy S26 អាចនឹងបន្តកើនឡើងកាន់តែខ្ពស់ជាងមុន!

ដោយ

Koun Jab Luffy

04 ធ្នូ 2024 08:11 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក បាននឹងកំពុងតែទន្ទឹងរង់ចាំការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ដែលម៉ូដែលថ្មីនេះ នឹងមានការបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះហើយ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ដោយមិនប្រើប្រាស់នូវបន្ទះឈីប Exynos 2500 នោះទេ។ ទាក់ទងនឹងរឿងនេះ មានការព្រួយបារម្ភថា ស្មាតហ្វូន Galaxy S25 អាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូនជំនាន់មុននេះ ដោយសារតែក្រុមហ៊ុន Qualcomm បានបង្កើនតម្លៃទៅលើបន្ទះឈីបនេះ។
ទាក់ទងនឹងបន្ទះឈីបនេះដែរប្រសិនបើក្រុមហ៊ុន Qualcomm បន្តក្នុងការបង្កើនតម្លៃទៅលើបន្ទះឈីបរបស់ខ្លួននោះ តម្លៃរបស់ស្មាតហ្វូន Galaxy S26 series ដែលនឹងមានវត្តមាននៅក្នុងឆ្នាំ 2026 ក៏អាចនឹងមានតម្លៃខ្ពស់ជាងមុនដូចគ្នា។ យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm នឹងធ្វើការគិតប្រាក់បន្ថែមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដល់ទៅ $190 ក្នុងមួយបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូន Flagship នេះ អាចនឹងមានតម្លៃដល់ទៅ $999។ តម្លៃនេះ កើនឡើងដោយសារតែតម្លៃនៃបន្ទះឈីបកើនឡើងថ្លៃ។
តាមរបាយការណ៍ដដែលនេះបានបន្តថា ក្រុមហ៊ុន Qualcomm ក៏មានគម្រោងនៅក្នុងការបង្កើនតម្លៃទៅលើបន្ទះឈីប Snapdragon 8 Elite ជំនាន់ទី 2 សម្រាប់ស្មាតហ្វូន 2026 Flagship នេះផងដែរ។ ដូច្នេះប្រសិនបើមានការកើនឡើង 5% នោះ តម្លៃរបស់បន្ទះឈីបនេះ គឺលើសពី $200។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូន  Galaxy S25 អាចនឹងមានការកើនឡើងតម្លៃផងដែរ៕