ស្វែងរកពួកយើង:

ដំណឹងថ្មី៖ Samsung Galaxy S25 Series អាចនឹងមិនមានប្រើប្រាស់បន្ទឈីប Exynos នោះទេ‍

ដោយ

Koun Jab Luffy

02 កញ្ញា 2024 01:56 រសៀល

អាន 3 នាទី

Article image
ជាមួយនិងការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series បើគិត្រឹមថ្ងៃនេះ គឺនៅសល់ពេលជាង 4 ខែទៀត ខណៈដែលព័ត៌មានថ្មីទាក់ទងនឹងស្មាតហ្វូននេះ គឺបានបន្តបែកធ្លាយជាប្រចាំ និងជារៀងរាល់ថ្ងៃ។ សម្រាប់ចំណុចដែលអ្នកប្រើប្រាស់ចង់ដឹងច្រើនជាងគេនោះ គឺទៅលើការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូនថ្នាក់ប្រណិតទាំងនេះ។ យោងតាមការទម្លាយកន្លងបងបានអោយដឹងថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបចំនួន 2 ប្រភេទសម្រាប់ស្មាតហ្វូន Galaxy S25 series នេះ ក្នុងនោះមានដូចជា Exynos និង Snapdragon។
ប៉ុន្តែបើតាមរបាយការណ៌ដែលចេញផ្សាយនាពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon តែមួយប៉ុណ្ណោះនៅលើ Galaxy S25 series។ នៅថ្ងៃនេះ មានចែកចាយនូវព័ត៌មានថ្មីមួយពី Hankyung ដោយបាននិយាយថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ដែលដាក់លក់នៅលើទីផ្សារសកល គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ទាំងអស់។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៌មុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានចេញមកបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 និង Galaxy S25+ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ដែលជាឈីបអភិវឌ្ឍដោយខ្លួនឯង។ ដូច្នេះផ្អែកតាមការលើកឡើងថ្មីនេះ បញ្ជាក់ថា ក្រុមហ៊ុនអាចនឹងមានការផ្លាស់ប្តូរការសម្រេចចត្តិទៅលើរឿងបន្ទះឈីបនេះ។
Article image
ការប្រើប្រាស់បន្ទះឈីបខ្លាំង ត្រូវបានគេចាត់ទុកថា គឺជាចំណុចពិសេសបំផុតរបស់ក្រុមហ៊ុន Samsung ពីព្រោះថា  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ ចង់ផ្តល់អោយអ្នកប្រើប្រាស់ស្មាតហ្វូនលំដាប់ថ្នាក់ Flagship របស់ Galaxy ជំនាន់ថ្មីៗ ទទួលបាននូវភាពពេញចិត្តពេញថ្លើមទៅលើសមត្ថភាពនៃការប្រើប្រាស់ ជាពិសេស គឺកម្លាំងម៉ាស៊ីនតែម្តង។ សម្រាប់បន្ទះឈីប Snapdragon 8 Gen 4 ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងធ្វើការប្រកាសចេញនាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានគេនិយាយថា គឺនឹងមានសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 30% ហើយនិងមានការពង្រឹងទៅលើបច្ចេកវិទ្យា AI ហើយនិង GPU performance ថែមទៀតផង។
Article image
សូមជំរាបផងដែរថា គិតចាប់តាំងពីក្រុមហ៊ុន Apple ប្រកាសថា នឹងនាំយកនូវបច្ចេកវិទ្យា AI មកប្រើប្រាស់នៅលើ iPhone 16 Seris មក បានធ្វើអោយក្រុមហ៊ុន Samsung នៅមិនសុខនោះទេ ដោយសារតែក្រុមហ៊ុនទាំងពីរគឺជាគូរប្រជែងគ្នាទៅលើការនាំចេញស្មាតហ្វូនថ្នាក់ប្រណិតទៅកាន់ទីផ្សារសកលដូចគ្នា។ ដូច្នេះហើយសម្រាប់វត្តមានរបស់ស្មាតហ្វូន Galaxy S25 Series នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ ត្រូវតែធ្វើយ៉ាងណាអោយស្មាតហ្វូនថ្មីនេះ ក្លាយជាស្មាតហ្វូនដែលមានប្រសើរជាងគេបំផុតទៅលើ AI performanc។
សម្រាប់សមត្ថភាប Snapdragon 8 Gen 4 គឺអាចប្រជែងបាន A18។ សូមជំរាបថា ពេលនេះ ក្រុមហ៊ុនចិន Huawei និង Xiaomi ក៏មិនណយដែរ ដោយពេលនេះ ក្រុមហ៊ុនធំៗទាំងពីរ បានចាប់ផ្តើមធ្វើការងារទៅលើ បច្ចេកវិទ្យា AI គឺមានពង្រឹងកាន់តែខ្លាំងទៅលើបន្ទះឈីបដូចគ្នា។