ស្វែងរកពួកយើង:

ដំណើរការបច្ចេកវិទ្យា AI នៅលើ iPhone 16 Series ត្រូវគេទម្លាយថា មានសមត្ថភាពខ្ពស់ជាង iPad Pro -M4

ដោយ

Koun Jab Luffy

27 មិថុនា 2024 07:42 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញនូវស្មាតហ្វូន iPhone 16 Series ដែលនឹងបំពាក់នូវបន្ទះឈីប A18 Pro។ ក្រោយពីការបញ្ចេញនូវបច្ចេកវិទ្យា AI ពីបណ្តាក្រុមហ៊ុនជាច្រើនរួចមក នៅពេលនេះ ក្រុមហ៊ុន ក៏បានចូលរួមទៅលើការប្រកួតប្រជែងនៃបច្ចេកវិទ្យា AI ហើយក្រុមហ៊ុននេះ ក៏បានធ្វើការអភិវឌ្ឍទៅលើមុខងារ AI ដ៏អស្ចារ្យសម្រាប់ស្មាតហ្វូន iPhones នាពេលខាងមុខនេះ។
គិតមកដល់ពេលនេះ ជឿជាក់ថា លោកអ្នកប្រហែលជាបានដឹងរួចហើយអំពីភាពសំខាន់នៃ NPUs (Neural Processing Units) នៅក្នុងបន្ទះឈីប SoC នៅក្នុងការដំណើរការនូវបច្ចេកវិទ្យា AI ទៅលើការងារជាច្រើននោះ។ នៅពេលនេះ សមត្ថភាពរបស់ NPU នឹងមាននៅលើបន្ទះឈីប A18 Pro ហើយ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បានអោយដឹងថា NPU នៅក្នុងបន្ទះឈីប A18 Pro នេះ គឺនឹងមានសមត្ថភាពខ្លាំងជាងបន្ទះឈីប M4 SoC ដែលមាននៅលើថេប្លេត iPad Pro ចុងក្រោយបំផុតថែមទៀតផង។ សម្រាប់ NPU ដ៏ខ្លាំងក្លានេះ នឹងអាចដំណើរការនូវបច្ចេកវិទ្យា AI ដ៏ខ្លាំងក្លានៅលើស្មាតហ្វូន iPhones នេះ។
Article image
គួរបញ្ជាក់ថា បើមើលទៅលើ NPU នៅក្នុងបន្ទះឈីប A17 Pro វិញ ក៏ត្រូវបានគេមើលឃើញថា នឹងមានភាពខ្លាំងក្លាជាងស្មាតហ្វូនម៉ូដែល iPhone 15 Pro ដែលមានឈីប 16 cores និង AI Performance ចំនួន 35TOPS ហើយបើប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 8 Gen 3 កាលពីឆ្នាំមុននេះវិញ គឺមាន AI performance ចំនួន 15TOPS ប៉ុណ្ណោះ។ យើងអាចនឹងឃើញបន្តទៀតអំពីសមត្ថផលរបស់ក្រុមហ៊ុន Qualcomm នឹងសម្រេចបាននៅក្នុងឆ្នាំនេះជាមួយនឹងបន្ទះឈីប  Snapdragon 8 Gen 4 SoC នោះ។
សូមជំរាបថា ថេប្លេត 11 អ៊ីង និង 13 អ៊ីង iPad Pro ដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ គឹប្រើប្រាស់នូវបន្ទះឈីប M4 ដែលផ្អែកនៅលើដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ហើយសមត្ថភាពនៃ NPU របស់បន្ទះឈីបនេះ គឺមាន 38 TOPS ដែលមានកម្រិតខ្ពស់ជាងបន្ទះឈីប A17 Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ បន្ទះឈីបរបស់ស្មាតហ្វូនថ្មីនៅលើ Apple នេះនឹងអាចយកឈ្នះទៅលើបន្ទះឈីប M4 ជាថ្មីម្តងទៀត។
Article image
នៅក្នុងព្រឹត្តិការណ៍ Worldwide Developers Conference (WWDC) ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏បានប្រកាសអំពីការរួមចំនែកនៃបច្ចេកវិទ្យា AI របស់ខ្លួននោះគឺ “Apple Intelligence”។ មុខងារនេះ នឹងមានដាក់បញ្ចូលនៅក្នុង iOS 18 និង voice assistant Siri ផងដែរ។ ជាមួយនិងការប្រើប្រាស់នូវ iOS 18 នេះ គឺទាមទារអោយបន្ទះឈីបបំពាក់នូវ NPU ខ្លាំងក្លាខណៈពេលដែលក្រុមហ៊ុន Apple ក៏ដំណើរការទៅលើមុខងារ AI ជាច្រើនទៀតសម្រាប់ស្មាតហ្វូន iPhones ផងដែរ។ សម្រាប់ NPU នៅលើបន្ទះឈីប A18 Pro វិញ គឺមានការប្រើប្រាស់នូវមុខងារ AI មានចំនួនច្រើនជាង 45 TOPS ហើយនិងមានសមត្ថភាព លើសជាង NPU ដែលមាននៅលើ Windows AI PC Processors ដែលត្រូវបានផ្គត់ផ្គង់ដោយ Qualcomm’s Snapdragon X Elite ថែមទៀតផង៕
ដំណើរការបច្ចេកវិទ្យា AI នៅលើ iPhone 16 Series ត្រូវគេទម្លាយថា មានសមត្ថភាពខ្ពស់ជាង iPad Pro -M4