ស្វែងរកពួកយើង:

ដំណើរកំសាន្តជូនអតិថិជនក្រុមហ៊ុន GAC Motor Cambodia ប្រចាំឆ្នាំ ២០២៤

ដោយ

Koun Jab Luffy

02 មករា 2025 08:58 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន GAC Motor Cambodia បានរៀបចំកម្មវិធីដំណើរកំសាន្តជូនអតិថិជនដែលមានឈ្មោះថា ដំណើរកម្សាន្តអតិថិជន GAC Motor Cambodia ដើម្បីសង្គម និងទេសចរណ៍ ទៅតំបន់ឧទ្យានជាតិគីរីរម្យ។ ដំណើរកំសាន្តនេះមានអតិថិជនដែលកំពុងប្រើប្រាស់រថយន្ត GAC ចូលរួមសរុបប្រហែល ១០០ នាក់ និងមានរថយន្តចូលរួមសរុបចំនួន ២០ គ្រឿង។
នៅក្នុងដំណើរកំសាន្តនេះ អតិថិជនទទួលបាននូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរបែបជាក្បួនរថយន្តដោយចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ឧទ្យានជាតិគីរីរម្យ ការស្នាក់នៅបែបលក្ខណៈបោះតង់ និងការជួបជុំកំសាន្តអតិថិជនដែលកំពុងប្រើប្រាស់រថយន្ត GAC ដើម្បីផ្លាល់ប្តូរបទពិសោធន៍នៃការប្រើប្រាស់រថយន្ត។
Article image
អ្វីដែលកាន់តែពិសេសគឺការចួលរួមផ្តល់ជូននូវអំណោយសប្បុរសធម៏ជូនដល់កុមារ និងលោកគ្រូអ្នកគ្រូនៅសាលាដូងរួមមានដូចជា៖ គ្រឿងឧបភោគបរិភោ ថវិការ និងសំភារៈសិក្សាមួយចំនួនផងដែរ។
Article image
ដំណើរកម្សាន្តអតិថិជន GAC Motor Cambodia ដើម្បីសង្គម និងទេសចរណ៍ ប្រចាំឆ្នាំ ២០២៤ បានបន្សល់ទុកនូវភាពរីករាយ ការចងចាំល្អៗ និងបានបង្កើននូវភាពស្និទ្ធស្នាលរវៀងក្រុមហ៊ុន និងអតិថិជនមួយកំរិតបន្ថែមទៀត។
Article image
Article image
Article image
Article image
សូមបញ្ជាក់ថាក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group គឺជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ដែលទទួលបានសិទ្ធិចែកចាយលក់រថយន្តម៉ាក GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ២០២០ ពីក្រុមហ៊ុនផលិតរថយន្ត GAC MOTOR របស់ប្រទេសចិន។
Article image
បច្ចុប្បន្ន ក្រុមហ៊ុន GAC Motor Cambodia បាននាំចូលម៉ូឌែលថ្មីជាច្រើនសម្រាប់តម្រូវការរបស់អតិថិជនក្នុងស្រុកដូចជា៖ ម៉ូឌែល GAC GS3 EMZOOM ប្រភេទ Mini-SUV 05 កៅអី ខ្នាតតូចបែបស្ព័រ មានតម្លៃត្រឹមតែ $26,000 ម៉ូឌែល GAC EMKOO ប្រភេទ SUV 05 កៅអី ទំនើបបែបអនាគត មានតម្លៃត្រឹមតែ $32,000 ម៉ូឌែល GAC GS8 ប្រភេទ SUV 07 កៅអី លំដាប់ VIP SUV មានតម្លៃចាប់ពី $48,900  និងចុងក្រោយគឺម៉ូឌែល GAC GN8 ប្រភេទ MPV ប្រណិតបែបអភិជន មានតម្លៃចាប់ពី $65,000។
Article image
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកក្រុមហ៊ុន៖
លេខទំនាក់ទំនង៖ 095 999 029 | 095 999 026
Facebook page៖ GAC Motor Cambodia
អគារតាំងបង្ហាញលក់រថយន្ត៖ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ
ដំណើរកំសាន្តជូនអតិថិជនក្រុមហ៊ុន GAC Motor Cambodia ប្រចាំឆ្នាំ ២០២៤