
គិតមកទល់នឹងថ្ងៃនេះ នៅសល់ពេលប្រហែលជាប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ គឺដល់ពេលវេលាដែលក្រុមហ៊ុន Samsung ធ្វើប្រកាសជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold 7 និង Galaxy Z Flip 7 នៅលើទីផ្សារហើយ។ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានដឹងខ្លះៗហើយអំពីព័ត៌មានថ្មីរបស់ស្មាតហ្វូនទាំងពីរនេះ ដោយសារមានពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយចេញកន្លងមក។
នៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយទៀតហើយទាក់ទងជាមួយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 7 និង Galaxy Z Flip 7 នេះ ដោយក្នុងនោះ គឺបានទម្លាយអំពីតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេប្រទហឃើញបង្ហាញខ្លួននៅលើវេបសាយនៃហាងលក់រាយមួយនៅក្នុងប្រទេសអ៊ីតាលី NieuweMobiel ។
តាមការបែកធ្លាយខាងលើនេះ បង្ហាញថា ស្មាតហ្វូន Galaxy Z Fold 7 នេះ មានលេខកូដ Q7 ហើយនឹងមានតម្លៃចាប់ផ្តើម €2,227សម្រាប់ទំហំ 256GB ខណៈពេលដែលទំហំ 512GB មានតម្លៃ €2,309។ សម្រាប់ស្មាតហ្វូន Galaxy Z Flip 7 គឺមានលេខកូដ “B7” គឺមានលេខកូដ 512GB មានតម្លៃ €1,425.51 ដែលមានតម្លៃខ្ពស់ជាងម៉ូដែលមុនដល់ទៅ €100 ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung’s Unpacked នៅខែក្រោយនេះហើយ។ ប្រសិនបើតម្លៃនេះ គឺជាការពិតនោះ ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។ ប៉ុន្តែក្រុមហ៊ុន Samsung ក៏អាចនឹងបញ្ចេញនូវស្មាតហ្វូនតម្លៃសមរម្យ Galaxy Z Flip 7 FE នៅលើទីផ្សារផងដែរ ដោយម៉ូដែលថ្មីនេះ មានតម្លៃប្រហែលជា €645 ប៉ុណ្ណោះ៕
