ស្វែងរកពួកយើង:

តម្លៃជួសជុលអេក្រង់ កាមេរ៉ា និងថាមពលថ្មនៅលើស្មាតហ្វូន iQOO 13 ត្រូវបានគេបង្ហាញចេញហើយ!

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 10:31 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន iQOO ទើបតែបានប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល iQOO 13 នៅលើទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Extreme Edition processor និងមានថ្មទំហំ 6150mAh។
ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃចាប់ពី 3,999 យ៉ន់ ($562) ដែលជាតម្លៃពិសេសមួយបើប្រៀបធៀបជាមួយនិងស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ បន្ទាប់ពីការសម្ពោធដាក់លក់ជាផ្លូវការណ៌រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន iQOO ក៏មានការប្រកាសចេញនូវតម្លៃនៃការជួសជុលទៅលើស្មាតហ្វូននេះផងដែរ។
Article image
តម្លៃនៃសមាសភាគនៅលើស្មាតហ្វូន iQOO 13:
សម្រាប់បន្ទះអេក្រង់ គឺមានតម្លៃស្តង់ដារ 1395 យ៉ន់ ($196) ឬ 995 យ៉ន់ ($140) សម្រាប់ការជួសជុលអេក្រង់ដែលមានស្រាប់, បន្ទះឈីប Motherboard មានតម្លៃប្រហែល 2700 យ៉ន់ ទៅតម្លៃ 3450 យ៉ន់ ($379-485) ផ្អែកលើអង្គចងចាំនិងទំហំរ៉េម, កាមេរ៉ាមុខមានតម្លៃ 85 យ៉ន់ ($12), កាមេរ៉ាគោលមានតម្លៃ 290 យ៉ន់ ($41), កាមេរ៉ា Portrait Camera មានតម្លៃ 165 យ៉ន់ ($23), កាមេរ៉ា Wide-Angle Camera មានតម្លៃ 110 យ៉ន់ ($15), ថាមពលថ្ម មានតម្លៃ 229 យ៉ន់ ($32), Battery Cover មានតម្លៃ 220 យ៉ន់ ($31), ឆ្នាំងសាកមានតម្លៃ 299 យ៉ន់ ($42) និងខ្សែរសាកមានតម្លៃ 69 យ៉ន់ ($10)។
សូមជំរាបថា iQOO 13 គឺជាម៉ូដែលថ្មីមួយ មានអេក្រង់ទំហំ 6.78-អ៊ីង Quad HD+ គាំទ្រដោយកញ្ចក់ BOE Q10 LTPO AMOLED display បង្ហាញចេញបានទំហំ 3168×1440 resolution, HDR10+ support ហើយក៏មានការទ្រទ្រង់នូវកម្រិត peak brightness ខ្ពស់ដល់ទៅ 4500nits ថែមទៀតផង។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 3nm SoC រ៉េមទំហំ 16GB, អង្គចងចាំទំហំ 1TB UFS 4.0 storage ហើយនិងមានថ្មទំហំ 6150mAh និងមានកម្លាំងសាក 120W fast charging។ ស្មាតហ្វូននេះរត់នៅលើ Android 15 ផ្អែកលើ OriginOS 5.0 សម្រាប់ប្រទេសចិន ខណៈដែល Funtouch OS 15 គឺប្រើប្រាស់នៅលើទីផ្សារសកល។
Article image
iQOO 13 មានកាមេរ៉ាគោលទំហំ 50MP មានមុខងារទប់លំនឹង OIS គ្រាប់ទីពីរមានទំហំ 50MP ultra-wide ថតបានកម្រិត 150° view និងទី 3 មានទំហំ 50MP telephoto lens ហ៊្សូមបាន 4x lossless zoom។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះក៏មានមុខងារស្កែនម្រាមដៃ ultrasonic បច្ចេកវិទ្យាការពារទឹក និងធូលីIP68/IP69 ហើយនិងរន្ធ USB Type-C audio ព្រមទាំង stereo Hi-Fi speakers ផងដែរ។
តម្លៃជួសជុលអេក្រង់ កាមេរ៉ា និងថាមពលថ្មនៅលើស្មាតហ្វូន iQOO 13 ត្រូវបានគេបង្ហាញចេញហើយ!