ស្វែងរកពួកយើង:

តម្លៃនាឡិកាឆ្លាតវៃជំនាន់ថ្មី Xiaomi Smart Band 8 Pro សម្រាប់ទីផ្សារសកលត្រូវគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ!

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 10:25 ព្រឹក

អាន 2 នាទី

Article image
Xiaomi Smart Band 8 Pro គឺជានាឡិកាដៃឆ្លាតវៃជំនាន់ថ្មីមួយរបស់ក្រុមហ៊ុនបច្ចកវិទ្យាយក្សចិន Xiaomi ដែលបានប្រកាសជាផ្លូវការកាលពីខែសីហាកន្លងទៅនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារសកលនាពេកឆាប់ៗនេះហើយ។ ស្របពេលជាមួយគ្នានេះក៏មានការទម្លាយថា នាឡិកាឆ្លាតវៃនេះ ក៏នឹងមានការប្រកាសចេញនៅកំឡុងព្រឹត្តិការណ៌ Mobile World Congress (MWC) 2024 នាចុងខែនេះទៀតផង។ នាឡិកាឆ្លាតវៃនេះ គឺមានារឌីស្សាញជាមួយនិងស្ទីលថ្មី ហើយនិងមានការតម្លើងមកជាមួយនូវមុខងារថ្មីសម្រាប់ការហាត់កីឡា ក៏ដូចជាមុខងារត្រួតពិនិត្យសុខភាពផងដែរ។
នៅមុនការសម្ពោធជាផ្លូវការចូលមកដល់នោះ អ្នកទម្លាយ Sudhanshu Ambhore ដែលជាប្រភពជឿជាក់បាននោះ បានចែករំលែកនូវព័ត៌មានមួយចំនួន រួមនិងតម្លៃរបស់នាឡិកាឆ្លាតវៃ Xiaomi Smart Band 8 Pro នេះ នៅក្នុងតំបន់អឺរ៉ុបហើយ។យោងតាមការទម្លាយខាងលើនេះ បានបង្ហាញថា Band 8 Pro គឺមានតម្លៃ 89 យូរ៉ូ ហើយបើផ្អែតពន្ធដារប្រទេសនិមួយៗគឺអាចនឹងខុសៗគ្នា ដូច្នេះមានការបញ្ជាក់ថា មានទីផ្សារប្រទេសខ្លះលក់ត្រឹមតែ 69 យូរ៉ូប៉ុណ្ណោះ។ សម្រាប់តម្លៃខាងលើនេះ គឺពិតជាល្អបំផុតសម្រាប់ហ្វេនៗ ដោយសារម៉ូដែលមុន Band 7 Pro គឺដាក់លក់តម្លៃដល់ទៅ 99 យូរ៉ូ។  នាឡិកាឆ្លាតវៃ Xiaomi Smart Band 8 Pro មានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។
Article image
នាឡិកាដៃឆ្លាតវៃ Band 8 Pro មានអេក្រង់ទំហំ 1.74-អ៊ីង AMOLED display ល្បឿន 60Hz refresh rate និងមានកម្រិត 600 nits peak brightness នឹងអាចរស់នៅក្នុងទឹកបានជម្រៅ 5 ម៉ែត្រ។ នាឡិកាឆ្លាតវៃថ្មីនេះ គឺមានមុខងារ វាស់ចង្វាក់បេះដូង និងមុខងារ, SpO2 sensor, sleep tracker, menstrual cycle monitor និង stress level tracking ជាដើម។ នៅក្នុងនោះក៏មានការមុខងារលំហាត់ប្រាណដែលមានរហូតដល់ទៅ 150 ថែមទៀតផង។
Article image
បន្ថែមពីនេះ Band 8 Pro ក៏មានការតម្លើងនូវបន្ទះឈីប GNSS សម្រាប់ទ្រទ្រង់ជាមួយនិងមុខងារផ្កាយរណប five satellite systems សម្រាប់ជំនួយដល់ការទាក់ទងថែមទៀតផង។ ជាមួយគ្នានេះក៏មានមុខងារ voice assistant ដែលអាចធ្វើការងារជាមួយនិងផលិតផល Xiaomi smart devices ជាច្រើនទៀតបានផងដែរ។ នៅលើនាឡិកានេះក៏នូវមានមុខងារកាមេរ៉ា និង music control, flashlight ហើយនឹងបង្ហាញនូវការអាប់ដែតព័ត៌មានអាកាសធាតុបានទៀតផង។ Band 8 Pro មានថ្មទំហំ 297mAh អាចប្រើប្រាស់បានដល់ទៅ 14 ថ្ងៃពេលសាកពេញម្តង។
តម្លៃនាឡិកាឆ្លាតវៃជំនាន់ថ្មី Xiaomi Smart Band 8 Pro សម្រាប់ទីផ្សារសកលត្រូវគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ!