ស្វែងរកពួកយើង:

តាមរយៈរូបភាពសម្បក Galaxy Z Flip 6 និង Fold 6 បានបង្ហាញកាន់តែច្បាស់ពីការឌីស្សាញស្មាតហ្វូនបត់បានថ្មីនេះ

ដោយ

Koun Jab Luffy

28 មិថុនា 2024 01:46 រសៀល

អាន 2 នាទី

Article image
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺក្រុមហ៊ុន Samsung នឹងមានការបង្ហាញចេញនូវស្មាតហ្វូនបត់បាន Galaxy Z Flip6 និង Galaxy Z Fold6 របស់ខ្លួនហើយ។ បើនិយាយពីព័ត៌មានរបស់ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Samsung ថ្មី គឺត្រូវបានគេទម្លាយចេញនៅលើអនឡាញស្ទើរតែគ្រប់យ៉ាងហើយ។ ការឌីស្សាញទៅលើស្មាតហ្វូននេះវិញ ក៏ត្រូវបានបែកធ្លាយតាមរយៈរូបភាពសម្បកទូរស័ព្ទផ្លូវការរបស់ស្មាតហ្វូននេះផងដែរ។
ដូច្នេះផ្អែកលើការលេចឡើងទាំងនេះ ប្រហែលជាមិនមានអ្វីដែលខុសប្លែកខ្លាំងនោះទេ ទៅលើការឌីស្សាញរបស់ស្មាតហ្វូន Galaxy Z Flip 6 និង  Galaxy Z Fold 6 បើធៀបជាមួយនឹងម៉ូដែលមុន។
Article image
នៅថ្ងៃនេះ មានការបញ្ជាក់កាន់តែច្បាស់ទៀតហើយទាក់ទងនឹងស្មាតហ្វូនថ្មីនេះ ដោយសារតែរូបភាពជាច្រើនរបស់សម្បកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ត្រូវបានគេចែកចាយតាមរយៈអ្នកលេងនៅលើ X ដែលមានឈ្មោះហៅថា @MysteryLupin។  ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 មានអេក្រង់ folder-shaped cover កាមេរ៉ា 2 គ្រាប់ ជាមួយនឹងភ្លើង LED Flash នៅខាងក្រៅ។
Article image
លោកអ្នកអាចមើលឃើញនូវរូបភាព wallpaper របស់ស្មាតហ្វូននេះបាននៅលើរូបភាពនេះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានបំពាក់នូវ Silicon Case ជាមួយនឹង Ring ដែលងាយស្រួលក្នុងការយួរតាមខ្លួន និងការប្រើប្រាស់ទៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានពណ៌ Navy Blue និង Mint ដ៏ស្រស់ស្អាតថែមទៀតផង។ ស្មាតហ្វូនបត់បាន clamshell-style foldable ស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ ការឌីស្សាញរូបរាងទូទៅរបស់ស្មាតហ្វូននេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Flip 5 អញ្ចឹង។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានថាមពលថ្មទំហំ 4,000mAh ប៉ុន្តែមិនទាន់ច្បាស់នោះទេថា អាចនឹងមានការ upgrade ទៅលើផ្នែកណាមួយនោះ។
Article image
Article image
តាមរយៈរូបភាពនេះ អ្នកអាចមើលឃើញនូវស្មាតហ្វូន Galaxy Z Fold 6 ដែលមានកាមេរ៉ារូបរាងការ៉េ និងមានគែម Bezels ស្តើងជាងមុនថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងប្រើប្រាស់នូវគែមទីតាញ៉ូម និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺដូចទៅនឹងស្មាតហ្វូន Galaxy Z Fold 5 អញ្ចឹង។ អ្នកក៏អាចមើលឃើញនូវស្មាតហ្វូន Galaxy Z Fold 6 ជាមួយនឹងសម្បក 3 ប្រភេទគឺ Clear Case, Standing Case With Strap និង  Slim S Pen Case ដ៏ស្រស់ស្អាត៕
តាមរយៈរូបភាពសម្បក Galaxy Z Flip 6 និង Fold 6 បានបង្ហាញកាន់តែច្បាស់ពីការឌីស្សាញស្មាតហ្វូនបត់បានថ្មីនេះ