
នៅថ្ងៃស្អែកនេះ iPhone 17 series នឹងមានការដាក់សម្ពោធជាផ្លូវការណ៌ហើយ។ នៅថ្ងៃនេះ TrendForce ដែលជាសិក្សាស្រាវជ្រាវវិភាគទិន្នន័យដ៏ធំមួយរបស់ពិភពលោក បានធ្វើការព្យាករណ៍ថា ការនាំចេញទៅលើស្មាតហ្វូន iPhone 17 series នឹងមានការកើនឡើង 3.5% បើធៀបជាមួយនឹងការនាំចេញ iPhone 16 Series កាលពីឆ្នាំ 2024 កន្លងទៅ។
ជាមួយនឹងការព្យាករណ៍នេះ ក្រុមហ៊ុននេះ ក៏បានចែករំលែកទៅលើលក្ខណៈសម្បត្តិ iPhone 17 Series ទាំង 4 ម៉ូដែលផងដែរ។ របាយការណ៍ខាងនេះ បានទម្លាយថា iPhone 17 Air, 17 Pro និង 17 Pro Max នឹងក្លាយជា iPhones ដំបូងបំផុតដែលបំពាក់នូវរ៉េមទំហំ 12GB។
ស្មាតហ្វូន iPhone 17
តាមរបាយការណ៍ចេញពី TrendForce បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 នេះនឹងមានអេក្រង់ទំហំ 6.2-អ៊ីងFlexible AMOLED Display គាំទ្រជាមួយនឹងកម្រិតអេក្រង់ LTPO ល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប A19 ផ្អែកនៅលើដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ជាមួយនឹង 8GBLPDDR5X RAM។ សម្រាប់ទំហំរបស់ស្មាតហ្វូននេះគឺ 128GB, 256GB និង 512GB ដែលមានតម្លៃរៀងគ្នាគឺ $799, $899 និង $1,099។
ស្មាតហ្វូន iPhone 17 Air
សម្រាប់ស្មាតហ្វូន iPhone 17 Air អាចនឹងមានអេក្រង់ទំហំ 6.6-អ៊ីង Flexible AMOLED on-cell display ជាមួយនឹង LTPO ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងដំណើរការនូវបន្ទះឈីប A19 និងរ៉េមទំហំ 12GB។ ស្មាតហ្វូននេះមានម៉េមូរីទំហំ 256GB, 512GB និង 1TB ដែលមានតម្លៃរៀងគ្នាគឺ $1,099, $1,299 និង $1,499 ។
ស្មាតហ្វូន iPhone 17 Pro
ស្មាតហ្វូន iPhone 17 Pro នេះ នឹងមានអេក្រង់ទំហំ 6.2-អ៊ីង Flexible AMOLED on-cell display ជាមួយនឹង LTPO ល្បឿន120Hz ហើយដំណើរការនូវបន្ទះឈីប A19 Pro ដ៏ខ្លាំងក្លា។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB, 512GB និង 1TB ដែលមានតម្លៃរៀងគ្នាគឺ $1,199, $1,399 និង$1,599។
ស្មាតហ្វូន iPhone 17 Pro Max
សម្រាប់ស្មាតហ្វូន iPhone 17 Pro Max គឺមានអេក្រង់ធំជាងគេគឺទំហំ 6.8-អ៊ីង flexible AMOLED on-cell ជាមួយនឹង LTPO ល្បឿន 120Hz refresh rate។ ដូចទៅនឹងស្មាតហ្វូនម៉ូដែល Pro ដែរ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប A19 Pro និងរ៉េមទំហំ 12GB ។ ស្មាតហ្វូននេះមានទំហំ 256GB , 512GB និង 1TB ដែលមានតម្លៃរៀងគ្នាគឺ $1,299, $1,499 និង $1,699 ។

របាយការណ៍នេះ មិនបានទម្លាយព័ត៌មានលម្អិតច្រើននោះទេអំពីកាមេរ៉ា ថាមពលថ្ម ឬល្បឿននៃការសាកថ្មរបស់ស្មាតហ្វូន iPhone 17 series។ យ៉ាងណាមិញ ក្រុមហ៊ុនវិភាគទិន្នន័យនេះបញ្ជាក់ថា ស្មាតហ្វូន iPhone 17 Air អាចនឹងក្លាយជាស្មាតហ្វូនដែលមានកម្រាស់ស្តើង និងស្រាជាងគេនៅក្នុងចំណោមស្មាតហ្វូននេះ៕

