ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តេស្តរួចហើយ Galaxy S26 Ultra ពិតមានភាពរឹងមាំខ្លាំងណាស់ តួមិនងាយសឆ្កូត ហើយកាច់អត់កោងទេ!

ដោយ

Penglin Chom

14 មីនា 2026 01:56 យប់ជ្រៅ

អាន 2 នាទី


កាលពីម្សិលមិញនេះ មានការបញ្ចេញនូវវីដេអូថ្មីមួយស្តីពីការធ្វើតេស្តភាពធន់ទៅលើស្មាតហ្វូនជំណាន់ថ្មីរបស់ Samsung Galaxy S26 Ultra ដែលមានការបង្ហាញពីការកោសឆ្កួត ការដុតទៅលើអក្រង់រួមជាមួយនិងការកាច់បត់ទៅលើតួទាំងមូលថែមទៀតផង។ វីដេអូខាងលើនេះ ត្រូវបានធ្វើឡើងដោយយូធូបឆាណែលដែលមានឈ្មោះថា JerryRigEverything ដែលគ្រប់គ្នាប្រាកដជាបានឃើញច្រើនហើយនាពេកកន្លងមក។ 
Article image
តេស្តរួចហើយ Samsung Galaxy S26 Ultra រឹងមាំណាស់ កាច់អត់កោងទេ! កាលពីម្សិលមិញនេះ មានការបញ្ចេញនូវវីដេអូថ្មីមួយស្តីពីការធ្វើតេស្តភាពធន់ទៅលើស្មាតហ្វូនជំណាន់ថ្មីរបស់ Samsung Galaxy S26 Ultra ដែលមានការបង្ហាញពីការកោសឆ្កួត ការដុតទៅលើអក្រង់រួមជាមួយនិងការកាច់បត់ទៅលើតួទាំងមូលថែមទៀតផង។ វីដេអូខាងលើនេះ ត្រូវបានធ្វើឡើងដោយយូធូបឆាណែលដែលមានឈ្មោះថា JerryRigEverything ដែលគ្រប់គ្នាប្រាកដជាបានឃើញច្រើនហើយនាពេកកន្លងមក។
តាមរយៈនៃការតេស្តនេះ គឺមានដូចជាការកោសឆ្កួតទៅលកញ្ចក់អេក្រង់នៅលើស្មាតហ្វូននេះ ហើយថែមទាំងដុតកំដៅទៅលើអេក្រង់ផងដែរ។ ជាមួយនិងភាពធន់របស់ Galaxy S26 Ultra គឺមិនធ្វើអោយហ្វេនៗខកចិត្តននោះទេសម្រាប់ឆ្នាំនេះ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាអាចទប់ទល់បានទៅលើការធ្វើតេស្តដ៏ធ្ងន់ធ្ងរទាំងនេះ

ទៅលើការតេស្តទៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra នេះ គឺចាប់ផ្តើមពីកោសឆ្កូរទៅលើតួរបស់ស្មាតហ្វូននេះ ដោយកម្រិតលេខ 6 មានស្នាមតិចៗប៉ុណ្ណោះ រហូតដល់កម្រិតលេខ 7 ទើបមើលឃើញច្បាស់។ លទ្ធផលខាងលើនេះ គឺបង្ហាញថា ស្មាតហ្វូននេះធន់ជាង Galaxy S25 Ultra ដោយម៉ូដែលមុននេះបានត្រឹមតែកម្រិត 6 ប៉ុណ្ណោះ។

Article image
ទៅលើគែមជុំវិញនៃស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញឡើងពីអាលុយមីនីញ៉ូម ខណៈដែលអេក្រង់ស្មាតហ្វូននេះ គឺអាចទ្រទ្រង់ជាមួយនិងការដុតភ្លើងរយៈពេលដល់ទៅ 20 វីនាទី ទើបហើបឡើងប៉ុន្តែមិនបានខូចទៅលើកម្រិតភិកសែលនោះទេ។ សម្រាប់ដំណាក់កាលខ្លាំងជាងគេ និងធ្ងន់ធ្ងរជាងគេនោះ គឺការកាច់បត់ទៅលើស្មាតហ្វូននេះ។ Galaxy S26 Ultra ពិតជាមានតួរឹងមាំណាស់ កាច់អត់កោងនោះទេ! គ្រប់គ្នាអាចទស្សនាវីដេអូខាងក្រោមបាន https://www.youtube.com/watch?v=aJY_JuGDWSU 
Gallery image 1
1 / 5

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តេស្តរួចហើយ Galaxy S26 Ultra ពិតមានភាពរឹងមាំខ្លាំងណាស់ តួមិនងាយសឆ្កូត ហើយកាច់អត់កោងទេ!