ស្វែងរកពួកយើង:

តេស្តរួចហើយ! ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ពិតធន់ខ្លាំងណាស់! (មានវីដេអូ)

ដោយ

Koun Jab Luffy

25 កក្កដា 2025 09:34 ព្រឹក

អាន 2 នាទី

Article image
Samsung’s Galaxy Z Fold 7 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានកាលថ្ងៃទី 9 ខែកក្កដា ដោយម៉ូដែលថ្មីនេះ មិនត្រឹមតែមានកម្រ៉ាស់ស្តើង មានសមត្ថភាពខ្លាំងនោះទេ គឺថែមទាំងមានតួរខ្លួនធន់សម្រាប់ការប្រើប្រាស់ជាងមុនថែមទៀតផង។ ថ្មីៗនេះមានការបង្ហាញនូវ YouTube video ថ្មីមួយ ដោយបញ្ជាក់យ៉ាងច្បាស់ពីការធ្វើតេស្តភាបធន់ទៅលើស្មាតតហ្វូនអេក្រង់បត់បានថ្មីនេះហើយ។ សម្រាប់លទ្ធផលនោះ គឺស្មាតហ្វូនថ្មីនេះ ពិតជាខ្លាំងជាងអ្វីដែលយើងធ្លាប់បានឃើញកន្លងមក។
ស្មាតហ្វូនអេក្រង់បត់បានថ្មីដែលយកមកធ្វើតេស្តនេះគឺមានតម្លៃជាង $1,999 ដុល្លារ។ តាមរយៈវីដេអូនេះ មុននឹងយកមកធ្វើតេស្តស្មាតហ្វូននេះត្រូវបានគេដាក់អោយកកនៅក្នុងរយៈពេល 12 ម៉ោង។ បន្ទាប់មកអ្នកធ្វើតេស្តចុចបើកទៅលើ Z Fold 7 នេះ លទ្ធផលគឺគ្មានបញ្ហានោះទេ ទាំងអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង និងអេក្រង់ខាងក្នុងទំហំ 8-អ៊ីង គឺនៅតែដំណើរការបានយ៉ាងល្អ។
បន្ទាប់មកទៀត គេក៏បានធ្វើតស្តកាមេរ៉ានៅក្នុងទឹកទន្លេ ដែលមានដីភក់ នឹងហូរខ្លាំងចំនួន 30 នាទីផងដែរ។ ជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP48-rated foldable គឺពិតជាអាចការពារស្មាតហ្វូនអេក្រង់បត់នេះបានគ្មានបញ្ហាទេ ។ បន្ថែមពីនេះ Z Fold 7 ក៏ត្រូវបានគេយកធ្វើតេស្តបន្តជាមួយ កាហ្វ, សូដា, តែ, ទឹកក្តៅ ទឹកត្រជាក់ផងដែរ។
Article image
ចំពោះការតេស្តភាពធន់ទៅលើការឆ្កូតអេក្រង់ខាងក្រៅវិញ! នៅលើស្មាតហ្វូនអេក្រង់បត់នេះ គឺមានការការពារដោយកញ្ចក់រឹងមាំ Gorilla Glass Ceramic 2 ដែលអាចធន់នឹងការតេស្តដល់កម្រិតលេខ 6 និង 7 ហើយចំពោះកញ្ចក់ខ្នងក្រោយ ហើយនឹងឡែនកាមេរ៉ាវិញ គឺអាចនឹងឆ្កូត ខណៈដែលអេក្រង់ខាងក្នុង គឺមានការការពារដោយស្រទាប់ Ultra-Thin Glass កម្រ៉ាស់ក្រាស់ជាងមុន អាចការពារទៅលើការឆ្កូតប្រសើរជាងមុន។
Article image
ជាមួយគ្នានេះទៅលើការតេស្តបត់អេក្រង់ ឬក៏ទម្លាក់វិញ ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold 7 នេះ គឺមានភាពរឹងមាំខ្លាំងណាស់ គឺអាចធន់បាននឹងធ្លាក់នៅក្នុងកំពស់ 6 ហ្វ៊ីត គ្មានការបែកអេក្រង់ ឬបាក់គន្លឺបត់ទេ។ ឆ្នាំនេះ Samsung គឺពិតជាខ្លាំងមែនទែន តាមរយៈការប្រើប្រាស់គន្លឹះ Armor FlexHinge និង Titanium ហើយនឹងស៊ុមជុំវិញ Advanced Armor Aluminum frame។ ស្មាតហ្វូននេះកម្រាស់ 8.9mm ពិតជាអស្ចារ្យមែន។