
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយ បានបង្ហាញថា ស្មាតហ្វូនជំនាន់ទី 3 ដែលក្រុមហ៊ុន Nothing បានត្រៀមខ្លួននៅក្នុងការ បង្ហាញនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។ បើតាមការបែកធ្លាយព័ត៌មានមុននេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ បានត្រៀមខ្លួនបង្ហាញជាផ្លូវការនៅថ្ងៃទី 1 ខែកក្កដានេះហើយ ប៉ុន្តែមុខងារ រូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Phone (3) នេះ នៅមិនទាន់ទម្លាយច្បាស់នៅឡើយទេ។ ខាងក្រោមនេះ គឺជាអ្វីដែលគ្រប់គ្នាគួរតែដឹងពីស្មាតហ្វូននេះ
1. ការដកចេញនូវ Glyph interface
នៅពេលនេះ ក្រុមហ៊ុន Nothing បានផ្តោតខ្លាំងទៅលើការឌីស្សាញកាន់តែប្លែកសម្រាប់ស្មាតហ្វូន Nothing របស់ខ្លួន។ ក្រុមហ៊ុនធ្លាប់បានប្រើប្រាស់នូវ LED lighting strips រួមជាមួយនឹងកញ្ចក់ថ្លាខាងក្រោយដែលធ្វើអោយស្មាតហ្វូនថ្មីនេះ កាន់តែប្លែកជាងគេនៅលើទីផ្សារ។ ការប្រើប្រាស់នូវ Glyph interface នេះ បានធ្វើអោយក្រុមហ៊ុននេះទទួលបាននូវការចាប់អារម្មណ៍ជាច្រើនផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនអាចនឹងដកចេញនូវ Glyph interface នេះសម្រាប់ស្មាតហ្វូន Phone (3) របស់ខ្លួន។ ក្រុមហ៊ុនអាចនឹងផ្តោតទៅលើការរៀបចំនូវ programmable LED panel ដូចទៅនឹងស្មាតហ្វូន Asus ROG Phone 9 វិញ។
2. ការឌីស្សាញ
នៅពេលដែលនិយាយអំពីការឌីស្សាញនោះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Nothing Phone (3) អាចនឹងមានភាពខុសប្លែកពី ស្មាតហ្វូនជំនាន់មុន។ កាលពីពេលថ្មីៗនេះការឌីស្សាញរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយជាច្រើនផងដែរ ដោយលែងមាន Glyph interface ទៀតហើយ ជាពិសេសផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានការរៀបចំនូវកាមេរ៉ា 3គ្រាប់ដែលមានទម្រង់ថ្មីផងដែរ។
3. លក្ខណៈសម្បត្តិ
ស្មាតហ្វូន Nothing Phone (3) នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង LTPO AMOLED display ជាមួយនឹងកម្រិតអេក្រង់ល្បឿន 120Hz refresh rate ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ មានសិនស័រគោលទំហំ 50MP, Ultrawide និង Telephoto Lenses។ លោក Carl Pei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nothing កាលពីពេលមុននេះនិយាយថា ស្មាតហ្វូន Phone (3) នឹងមានបន្ទះឈីប Snapdragon 8-series ឬ MediaTek Dimensity។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50W wired និង 20W wireless charging ផងដែរ។
4. ប្រព័ន្ធប្រតិបត្តិការ Android 15
ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 គាំទ្រជាមួយនឹងស្បែក Nothing OS 3.0 ឬ 3.2 ដែលមានភាពស្រស់ស្អាតជាងមុន និងមុខងារ AI ជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Nothing ហៅមុខងារនេះថា AI “Essential Space” ដែលអាចជួយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការរៀបចំគ្រប់គ្រងទៅលើ screenshots, recordings និង context-aware tasks ជាដើម។

5. តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Nothing Phone (3) នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025 នេះ នៅមុនព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung។ ហើយបើនិយាយពីតម្លៃវិញស្មាតហ្វូន Phone (3) ទំហំ 12GB-256GB មានតម្លៃ $799 ខណៈពេលដែលទំហំ 16GB-512GB មានតម្លៃ $899។ ស្មាតហ្វូន Phone (3) នឹងមានពណ៌ខ្មៅ និងពណ៌សសម្រាប់ធ្វើការជ្រើសរើស៕
