ស្វែងរកពួកយើង:

ត្រៀមលុយទៅ! Nissan ចេញឡាន Sedan អគ្គិសនីថ្មី តម្លៃត្រឹមតែខ្ទង់ $16,000 ប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

02 ឧសភា 2025 07:45 ព្រឹក

អាន 2 នាទី

Article image
អីចឹងនេះគឺជាឡាន Sedan អគ្គិសនី Nissan N7 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅឯកម្មវិធី Shanghai Auto Show ប្រទេសចិន ហើយមានតម្លៃចាប់ពីខ្ទង់ $16,000 តែប៉ុណ្ណោះ។ ឡានអគ្គិសនីរបស់ជប៉ុនមួយនេះ ត្រូវបានចូលរួមសហការណ៍ផលិត ដោយក្រុមហ៊ុនផលិតឡានចិន Dongfeng ហើយផ្តល់ជម្រើសចំនួន 5 ម៉ូដែលគឺ៖
ទី 1 N7 510 Air តម្លៃខ្ទង់ $16,000 មានកម្លាំង 215 HP និង ចម្ងាយបើកបរ 510 KM
ទី 2 N7 510 Pro តម្លៃខ្ទង់ $17,000 មានកម្លាំង 215 HP និង ចម្ងាយបើកបរ 510 KM
ទី 3 N7 510 Air តម្លៃខ្ទង់ $18,000 មានកម្លាំង 215 HP និង ចម្ងាយបើកបរ 510 KM
ទី 4 N7 620 Pro តម្លៃខ្ទង់ $19,000 មានកម្លាំង 268 HP និង ចម្ងាយបើកបរ 625 KM
ទី 5 N7 625 Max តម្លៃខ្ទង់ $20,000 មានកម្លាំង 268 HP និង ចម្ងាយបើកបរ 625 KM
Article image
ចំពោះទំហំអាគុយរបស់ពួកវា​គឺ 58 kWh និង 73 kWh អាស្រ័យទៅតាម Option ហើយជាប្រភេទ LFP Battery ហើយក៏គាំទ្រការសាកភ្លើងល្បឿនលឿន ផងដែរ។ បើនិយាយពីការឌីហ្សាញវិញ Nissan N7 ពិតជាមានរូបរាងទាក់ទាញ និង ទាន់សម័យ ដោយមានបំពាក់អំពូល Daytime Running Light រាងស្លីមមួយឈ្នូត លាតពេញផ្នែកខាងមុខ ហើយបំពាក់សំណុំចង្កៀងមុខនៅខាងក្រោម អមដោយ Sensor ខាងមុខចំនួន 6 គ្រាប់ និង កាមេរ៉ាផ្នែកខាងមុខ 1 គ្រាប់ ផងដែរ។
Article image
មិនតែប៉ុណ្ណោះ វាមានការឌីហ្សាញតួខ្លួនបែបស្ព័រប្រណីត និងប្រើដៃទ្វារលិបចេញចូលក្នុងតួខ្លួនឡាន ហើយមានប្រវែងសរុប 4.91m ទទឹង 1.89m កម្ពស់ 1.48m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.91m។ ក្រឡេកទៅមើលការរៀបចំផ្នែកខាងក្នុងវិញ គឺ ទាន់សម័យ និងទំនើបតែម្តង ដោយមានបំពាក់កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen ផ្នែកកណ្តាលធំ ទំហំដល់ទៅ 15.6 អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ចំនួន 2, ដៃចង្កូតអេឡិចត្រូនិច រចនាបែប 2 កាំ និង​ពូកស្បែក ជាដើម៕
ត្រៀមលុយទៅ! Nissan ចេញឡាន Sedan អគ្គិសនីថ្មី តម្លៃត្រឹមតែខ្ទង់ $16,000 ប៉ុណ្ណោះ!