ស្វែងរកពួកយើង:

Loading Ad...

ត្រៀមៗហ្វេនៗ! ស្មាតហ្វូនជំនាន់ថ្មី vivo X300 E នឹងបង្ហាញវត្តមានសប្តាហ៌ក្រោយនេះហើយ

ដោយ

ជុំ ប៉េងលីន

21 កក្កដា 2026 07:56 ព្រឹក

អាន 2 នាទី

Article image
vivo X300 E នឹងបង្ហាញវត្តមានសប្តាហ៌ក្រោយជាមួយថាមពលថ្ម 7,200mAh និងឡែន Zeiss Telephoto lens
បន្ទាប់ពីការលេចចេញនួវព័ត៌មានចចាមអារ៉ាមអស់ជាច្រើនសប្តាហ៌មក នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញជាផ្លូវការណ៌ពីការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី X300 E ហើយ នឹងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិននាសប្តាហ៌ក្រោយថែមទៀតផង។ ជាមួយនិងព័ត៌មាននេះ vivo ក៏បានបញ្ចេញនូវការឌីស្សាញរូបរាង និងជម្រើសពណ៌ ហើយនឹងចំណុចសំខាន់ជាច្រើនទៀតផង។ តាមដំនឹងចុងក្រោយ បញ្ជាក់ថា vivo X300 E នឹងមានលក់នៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 27 ខែកក្កដាខាងមុខនេះហើយ។

ស្មាតហ្វូនជំនាន់ថ្មី នឹងមានមកជាមួយនិងជម្រើសពណ៌ Black, Orange និងពណ៌ White ហើយនៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ ដែលមានការគាំទ្រដោយឡែន Zeiss-branded ចំនួនដល់ទៅ 3 គ្រាប់ ហើយនិងឡែន Periscope Telephoto lens មួយគ្រាប់។ ក្រុមហ៊ុន vivo បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី X300 E នឹងមានការបំពាក់មកជាមួយនូវថាមពលថ្មទំហំ 7,200mAh ខណៈដែលលក្ខណៈសម្បត្តិទូទៅមួយចំនួនទៀត នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។

Article image
គួរបញ្ជាក់ថា កន្លងមក មានការបញ្ជាក់ថា vivo X300 E នឹងមានអេក្រង់ទំហំ 6.59 អ៊ីង ដែលជាអេក្រង់ AMOLED display និងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5។ ទៅលើប្រព័ន្ធថតរូបវិញ នៅលើស្មាតហ្វូនថ្មីនេះ គឺនឹងមានកាមេរ៉ាគោលទំហំ 50MP ហើយនិងមានកាមេរ៉ា 50MP periscope telephoto និងមួយគ្រាប់ទៀតមានទំហំ 8MP ultra-wide sensor។ តាមរបាយការណ៌កន្លងមក ធ្លាប់និយាយថា ស្មាតហ្វូននេះ ក៏នឹងមានកម្លាំងសាក 90W wired fast charging និងមានទម្ងន់ 203g ផងដែរ។
ត្រៀមៗហ្វេនៗ! ស្មាតហ្វូនជំនាន់ថ្មី vivo X300 E នឹងបង្ហាញវត្តមានសប្តាហ៌ក្រោយនេះហើយ