ស្វែងរកពួកយើង:

ថាមពលថ្ម iPhone 16 គឺមានឌីស្សាញសម្បកពីលោហៈមានទំហំធំជាងមុន នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីថែមទៀតផង

ដោយ

Koun Jab Luffy

10 មិថុនា 2024 07:27 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ អ្នកទម្លាយមួយរូបដែលមានឈ្មោះថា Majin Bu បានបង្ហោះព័ត៌មាននៅលើ X ដោយបានចែករំលែកនូវរូបភាពជាច្រើនអំពីថាមពលថ្មរបស់ស្មាតហ្វូន iPhone 16។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ ថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានសម្បកឌីស្សាញចេពីលោហៈជំនួសអោយការប្រើប្រាស់នូវ Soft Foil Packaging ជំនួសវិញ។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវសម្បកដែកថែបនៅផ្នែកខាងលើនៃ Plastic Foil Packaging។
សម្រាប់ថាមពលថ្មនៅតែរក្សានូវរូបភាពដូចមុន ប៉ុន្តែមានថាមពលថ្មធំដល់ទៅ 3,597mAh បើប្រៀបធៀបជាមួយនឹងស្មាតហ្វួន iPhone 15 ដែលមានទំហំថាមពលថ្មទំហំត្រឹមតែ 3349 mAh ប៉ុណ្ណោះ។ សូមជំរាបថា ស្មាតហ្វូន iPhone 15 series ដដែកបង្ហាហវត្តមានកាលពីពេលមុននេះ ក៏មានបញ្ហាដោយសារតែការកើនឡើងទៅលើកំដៅខ្លាំងនៅពេលដែលស្មាតហ្វូននេះប្រកាសជាផ្លូវការនោះ។ បញ្ហានេះក៏ត្រូវបានដោះស្រាយតាមរយៈការអាប់ដេតទៅលើកម្មវិធី software។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន iPhone 13 Pro Max និង iPhone 14 Pro Max នេះគឺមានទម្ងន់ 240g ដែលមើលទៅ គឺធ្ងន់ជាងស្មាតហ្វូនបត់បាន Honor Magic V2 (231g)។ ទាក់ទងនឹងទម្ងន់នេះ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple ក៏បានសម្រេចជំនួសនូវគែម stainless steel middle frame ដោយងាកមកប្រើប្រាស់ជាមួយនឹងទីតាញ៉ូម។ ជាលទ្ធផល ស្មាតហ្វូន  iPhone 15 Pro Max នេះមានទម្ងន់ស្រាលជាងមុន 19g។
Article image
ប្រភពខាងលើបន្តថា ការប្រើប្រាស់នូវសម្បកដែកនៅលើថាមពលថ្ម នឹងធ្វើអោយស្មាតហ្វូន iPhone 16 នេះ មានទម្ងន់ធ្ងន់ជាងស្មាតហ្វូន iPhone 15 ដល់ទៅ 171g។ ជាមួយនិងការផ្លាស់ប្តូរនេះ អាចនឹងមានបច្ចេកវិទ្យាថាមពលថ្មថ្មីនៅក្នុងសម្បកដែកនេះ ប៉ុន្តែប្រហែលជាមិនអាចផ្ទុះនោះទេ។ ថាមពលនេះ អាចនឹងមានកម្រិត energy density ខ្ពស់ជាងមុន ហើយស្មាតហ្វូននេះ អាចនឹងមានកម្រាស់ថ្មធំជាងមុនដល់ទៅ 3597mAh។ ស្មាតហ្វូន vivo X Fold3 Pro នេះមានថាមពលថ្មទំហំ  5700mAh ហើយវាក៏មានបច្ចេកវិទ្យា Silicon carbide (Si/C) composite ថ្មីក្នុងការប្រើប្រាស់ផងដែរ៕