
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មី iQOO Pad2 Series គឺនឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារនាថ្ងៃទី 31 ខែឧសភា នេះបើតាមការបង្ហោះនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការបង្ហាញថា ថេប្លេត Pad2 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និង Pad2 Pro បំពាក់នូវបន្ទះឈីប Dimensity 9300+។
បន្ថែមពីនេះនៅក្នុងប្រភពខាងលើនេះ ក៏មានការបញ្ចេញនូវព័ត៌មានជាច្រើនទៀតផងដែរ។ បើតាមការបង្ហាញខាងលើនេះ បានអោយដឹងថា ថេបេ្លត Pad2 នឹងមានអេក្រង់ទំហំ 12.1-អ៊ីង LCD គាំទ្រជាមួយនិងការបង្ហាញចេញបានទំហំ 1,968x2,800px resolution និងមានល្បឿន 144Hz refresh rate។ សម្រាប់ទំហំរ៉េម និងងអង្គចងចាំវិញ នៅលើថេប្លេតនេះ គឺមានជម្រើស 8GB-128GB និង 8GB-256GB ហើយនិងទំហំ 12GB-512GB។ ថេបេ្លត Pad2នេះមានថ្មទំហំ 10,000mAh មានកម្លាំងសាក 44W charging និងមានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP។

ចំពោះ Pad2 Pro វិញ គឺមានការបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 13.1-អ៊ីងហើយនិងមានសមត្ថភាពអាចបង្ហាញចេញបានជាមួយទំហំ 2,064x3,096px resolution ល្បឿន 144Hz refresh rate រួមនិងថាមពលថ្មទំហំ 11,500 mAh ដែលមានការគាំទ្រនូវកម្លាំងសាកលឿនកម្លាំង 66W charging។ សម្រាប់ម៉ូដែល Pro នឹងមានរ៉េមទំហំ 16GB និងមានអង្គចងចាំទំហំ 512GB។ ចំពោះកាមេរ៉ាថតរូប និងវីដេអូវ នៅលើថេប្លេតនេះ គឺមានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខទំហំ 8MP។
